ទន្លេដែលវែងជាងគេទី២ក្នុងប្រទេសចិនគឺទន្លេលឿង ឬ Yellow River! កំពុងជួបប្រទះស្ថានភាពទឹកជំនន់ជាលើកដំបូងបំផុត ក្នុងឆ្នាំ២០២៥នេះ

គណៈកម្មាធិការអភិរក្សទន្លេលឿង ឬ Yellow River នៃក្រសួងធនធានទឹកចិនបានប្រកាសថាទន្លេលឿងដែលជាទន្លេវែងជាងគេទី២របស់ប្រទេសចិន កំពុងរងនូវស្ថានភាពទឹកជំនន់ជាលើកដំបូងក្នុងឆ្នាំនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងលើសពីឆ្នាំមុនៗ។ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខាងក្រោម និងភាគកណ្តាលនៃទន្លេលឿង ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យនេះបណ្តាលឲ្យទឹកហូរទៅកាន់ស្ថានីយ៍ជលសាស្ត្រ Tongguan នៅតាមដងទន្លេមេ ហើយវាបានហក់ឡើងដល់ ៥.០១០ម៉ែត្រគូបក្នុងមួយវិនាទីគិតត្រឹមល្ងាចថ្ងៃអាទិត្យនេះដែលជាកម្រិតលើសកំណត់សម្រាប់លក្ខខណ្ឌទឹកជំនន់របស់ទន្លេងនេះ។ យោងតាមគណៈកម្មការបានឱ្យដឹងទៀតថា ដោយរងផលប៉ះពាល់ដោយលំហូរទឹករួមបញ្ចូលគ្នាពីទន្លេ Weihe ដែលជាដៃទន្លេធំបំផុតនៃទន្លេលឿង និងលំហូរនៅភាគខាងជើងនៃទន្លេលឿង ទឹកជំនន់បានបង្កើតឡើងនៅវេលាម៉ោង២៣និង00នាទីកាលពីថ្ងៃអាទិត្យនោះ។ គណៈកម្មការបាននិយាយទៀតថា៖ ការរំពឹងទុកនូវកម្ពស់ទឹកនឹងបន្តកើនឡើង ហើយស្ថានភាពគ្រប់គ្រងទឹកជំនន់នៅផ្នែកកណ្តាល និងផ្នែកខាងក្រោមនៃទន្លេលឿងនៅតែរងស្ថានភាពធ្ងន់ធ្ងរដដែល ដោយសារតែភ្លៀងធ្លាក់រហូតធ្វើឲ្យទន្លេ Weihe និងទន្លេ Fenhe ដែលជាដៃទន្លេធំទី២នៃទន្លេលឿង បានជួបប្រទះនឹងទឹកជំនន់លើសពីកម្រិតប្រកាសអាសន្ន។ នៅក្នុងលក្ខខណ្ឌនៃប្រភពដើមទឹកជំនន់ គឺទឹកជំនន់ទន្លេលឿងបច្ចុប្បន្នមានប្រភពចម្បងពីទន្លេ Weihe ដែលជាទឹកជំនន់ដ៏ធំបំផុតដែលបានកត់ត្រានៅពាក់កណ្តាលខែតុលានេះសម្រាប់ទន្លេ Weihe ជាប្រវត្តិសាស្ត្រដែរ។ ទឹកជំនន់បានកើតឡើងយឺតៗប៉ុន្តែធ្ងន់ធ្ងរ។ ស្ថានីយ៍ជលសាស្ត្រ Tongguan បានជួបប្រទះទឹកជំនន់ជាង៥០០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលជាកម្រិតខ្ពស់ចុងក្រោយបំផុតចាប់តាំងពីឆ្នាំ ១៩៦៤មក ដែលមានភ្លៀងធ្លាក់ខ្លាំងខុសពី ធម្មតា។ ចាប់តាំងពីដើមខែតុលាមក ភាគកណ្តាលទន្លេលឿងមានភ្លៀងធ្លាក់ខ្លាំងចំនួន៤ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់គឺខ្ពស់ជាងកម្រិតធម្មតាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺខុសគ្នា ៦.៥ ដង នេះជាការបញ្ជាក់របស់លោក Zhang Bingduo ជាប្រធានផ្នែកផែនការនៃការិយាល័យបង្ការគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៃគណៈកម្មការអភិរក្សទន្លេលឿង។ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ជាប្រទេសមានទឹកជំនន់ច្រើនជាងគេចាប់តាំងពីឆ្នាំ ១៩៩៨ មក។ ការអនុវត្តនេះអាចរំលឹកសាធារណជនអំពីទន្លេដែលកំពុងជន់លិច និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចការពារហានិភ័យទឹកជំនន់។ ស្ថានភាពក៏ជាការជូនដំណឹងដល់នាយកដ្ឋានគ្រប់គ្រងទឹកជំនន់អំពីហានិភ័យដែលអាចកើតមាននៃភាពបរាជ័យក្នុងការសាងសង់ និងតម្រូវការពង្រឹងកិច្ចការងារបង្ការទឹកជំនន់ផងដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ