ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
គ.ជ.គ.ម.៖ ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជា អនុប្រធានទី២ គ.ជ.គ.ម.តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ មន្ត្រីរាជការ បុគ្គលិក បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទ័យទានព្រះសង្ឃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងពរជ័យជ័យមង្គលពីទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងបុគ្គលិកទាំងអស់ ក៏ដូចជាបួងសួងសុំឱ្យព្រះរាជាណាចក្រកម្ពុជា បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។
ក្នុងឱកាសនេះដែរ ក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បាន បួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមតាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ ឯកឧត្តមហង្ស សាមឿន ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នក ស្នេហាជាតិ ក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់ទីបរមលោកខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរម លោកកុំបីអាក់ខានឡើយ។



