ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ បានបន្តចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបសម្រាប់គម្រោងព្រែកជីកហ្វូណនតេជា កំណាត់ទី២ ក្នុងខេត្តកំពត និងកែប ខណៈកំណាត់ទី១ ក្នុងខេត្តកណ្តាល តាកែវ សម្រេចបាន ១០០% ហើយ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  អញ្ជើញចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។

គិតមកដល់ពេលបច្ចុប្បន្ន ក្រុមការងារបានបន្តចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបសម្រាប់គម្រោងព្រែកជីកហ្វូណនតេជា កំណាត់ទី២ ក្នុងខេត្តកំពត និងកែប ខណៈកំណាត់ទី១ ក្នុងខេត្តកណ្តាល តាកែវ សម្រេចបាន ១០០% ហើយ៕