តំណាងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាំយកសាររំលែកនូវមរណទុក្ខ និងបច្ច័យជូនក្រុមគ្រួសារសពនិវត្តជនក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ:នៅវេលាព្រឹកថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំក្រុមការងារផ្នែកនិវត្ដជននៃក្រុមការងារសិក្សាស្រាវជ្រាវនិងចិញ្ចឹមចលនា ខេត្តកំពង់ស្ពឺ បាននាំយកសាររំលែកនូវមរណទុក្ខ និងបច្ច័យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនក្រុមគ្រួសារសពឧបាសព យ៉ុង ចែម និវត្តជន(អតីតគ្រូបឋមសិក្សា)ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ ស្ថិត នៅភូមិត្រពាំងទាប ឃុំមហាឬស្សី  ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ក្រុមការងារបានពាំនាំនូវការចូលរួមរំលែកនូវមរណទុក្ខរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះក្រុមគ្រួសារសព និងបានជម្រាបជូនគ្រួសារសព អំពីរបបគោលនយោបាយសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលជូនសពចុងក្រោយចំនួន១២ខែ នៃប្រាក់សោធនចុងក្រោយរបស់សព និងការបន្តផ្តល់ប្រាក់ឧបត្ថម្ភភរិយាសពចំនួន ១៥ ០០០រៀល/ខែ ដោយថវិកានេះបើក១ឆ្នាំម្តង ដោយមូលនិធិជាតិជំនួយសង្គម ផងដែរ។