តើអ្វីទៅជា Megafire ? ដែលកំពុងដុតបំផ្លាញផ្ទៃដីឆាបឆេះព្រៃនៅរដ្ឋ Oregon ក្នុងកម្រិតលើសពី ១០០.០០០ហិចតា…

ភ្លើងឆេះព្រៃនៅតំបន់ដែលមានប្រជាជនរស់នៅតិចតួចនាភាគកណ្តាលរដ្ឋ Oregon បានក្លាយជាភ្លើងឆាបឆេះទ្រង់ទ្រាយធំបំផុតនៅឆ្នាំនេះ ហើយជិតឈានដល់ទំហំជាង ១០០ពាន់ហិចតាហើយ ដែលវានឹងអាចក្លាយជាស្ថានភាពដែលគេហៅថា Megafire នោះ។
បុគ្គលិកសង្រ្គោះបន្ទាន់ប្រមាណជិត ៩០០នាក់បាននឹងកំពុងប្រយុទ្ធជាមួយនឹងស្ថានភាព Cram Fire ចំងាយប្រហែលជា ១៦០គីឡូម៉ែត្រ នាភាគអាគ្នេយ៍នៃទីក្រុង Portland នៅលើផ្ទៃដីប្រហែលជា ៧៣% ក្រោយពីផ្ទៃដីជាង ៩៥ពាន់ហិចតាត្រូវបានដុតបំផ្លាញ។ នេះជាការសន្មត់ដោយសង្កេយមើលពីអ្វីដែលនឹងប្រែក្លាយទៅ Megafires និងសភាពញឹកញាប់នៃកំណើនឡើងរបស់វានៅក្នុងពិភពលោកឡើងកំដៅមួយនេះដែរ។ តើ Megafire គឺជាអ្វី? megafire ជាទូទៅត្រូវបានគេកំណត់ថាជាភ្លើងដែលឆាបឆេះយ៉ាងហោចណាស់លើផ្ទៃដីច្រើនជាង ១០០ពាន់ហិចតា។ ក្រៅពីនោះមានការគណនាថា វាឆាបឆេះយ៉ាងសកម្មក្នុងចន្លោះពី ៤០៤ គីឡូម៉ែត្រការ៉េ ឬប្រហែលជាពាក់កណ្តាលនៃទំហំទីក្រុងញូវយ៉កដែលមានផ្ទៃដី ៧៧៨ គីឡូម៉ែត្រការ៉េ ។ មិនមែនអ្នកស្រាវជ្រាវទាំងអស់យល់ស្របថា megafire គឺជាពាក្យដែលត្រឹមត្រូវតាមវិទ្យាសាស្រ្តទេ ប៉ុន្តែទោះបីជាពេលខ្លះអ្នកជំនាញប្រើវាក៏ដោយ គឺយោងទៅតាមមាត្រដ្ឋានផ្ទៃដី១០០ពាន់ហិចតា គឺជា megafires ក៏អាចត្រូវបានរកឃើញនៅក្នុងរបាយការណ៍រដ្ឋាភិបាលមួយចំនួននិងការស្រាវជ្រាវក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ