តើអភិបាលកិច្ចគួរតែមានប្រសិទ្ធភាពឱ្យបានមុន ឬ បញ្ញាសិប្បនិម្មិត AI ត្រូវតែអភិវឌ្ឃន៍ឱ្យបានមុន?
បច្ចុប្បន្ននេះភាពវិវត្តយ៉ាងឆាប់រហ័សនៃបញ្ញាសិម្បនិម្មិត ឬ AI បានវ៉ាដាច់លើសមត្ថភាពរបស់មនុស្ស អស់រយៈពេលជាយូរមកហើយ។ វាបានលេចចេញជារូបរាង ចាប់ពីតាំងពីការអនុម័តដ៏សែនលំបាករបស់អង្គការសហប្រជាជាតិ លើដំណោះស្រាយអភិបាលកិច្ចនៃ AI សកលជាលើកដំបូង រហូតឈានដល់ភាពចលាចលនៃការបោះឆ្នោត នៅក្នុងប្រទេសជាច្រើនដែរ ដោយសារព័ត៌មានមិនពិតដែលបង្កើតឡើងដោយ Deepfake និងការលេចចេញនូវអាវុធស្វយ័តដ៏សាហាវៗ ពីជម្លោះក្នុងតំបន់ ដែលធ្វើឱ្យបច្ចេកវិទ្យា គឺដូចជារទេះរុញដែលផ្ទុកលើសទម្ងន់យ៉ាងខ្លាំង និងកំពុងបោះជំហានទៅមុខទៅមុខយ៉ាងលឿន លើសពីកម្រិតយល់ដឹងរបស់មនុស្សជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងផ្នែកបទប្បញ្ញត្តិនៅមានភាពយឺតយ៉ាវ ដោយសារប្រទេសនានាកំពុងក្តោបក្តាប់វា កាច់បត់ចង្កូតវា ទោះបីជាភាពជាប់គាំងស្ថិតក្នុងការបិទខ្ទប់ នៃបន្ទះឈីបថ្មីៗនេះក្តី រួមជាមួយនឹងការផ្តាច់មុខងារនៃអំណាចកុំព្យូទ័រ និងកង្វះទំនុកចិត្តគ្នាទៅវិញទៅមក។ ក្រោមការរឹតបន្តឹងនៃស្ថានភាពបែបនេះ យើងពិតជាត្រូវបានជាប់គាំងដោយគ្មានជម្រើសអ្វីក្រៅពីរួបរួមគ្នាសម្រាប់អភិបាលកិច្ចរួបរួម ឬអ្វីមួយដែលគេហៅថា “អភិបាលកិច្ចសកល ” ឬ “global governance” ដែលត្រូវតែកំណត់ឱ្យ និងនៅតែបំភាន់ពីការគណនាតាមបែបផែននយោបាយឬ? ដូច្នេះដើម្បីបកស្រាយលើបញ្ហានេះប្រព័ន្ធផ្សព្វផ្សាយដ៏ធំសម្បើមរបស់ប្រទេសចិន CGTN បានផលិតចេញនូវកម្មវិធីពិសេសមួយជាលក្ខណៈ Global Debate កិច្ចពិភាក្សាសកល ដើម្បីជជែកដេញដោលរួមគ្នាលើប្រធានបទដ៏មានសារៈសំខាន់នេះស្តីអំពីថា «តើអភិបាលកិច្ចគួរមានប្រសិទ្ធិភាពឲ្យបានមុនការអភិវឌ្ឍបច្ចេកវិទ្យា AI ដែរឬទេ?» ដោយភ្ញៀវកិត្តិយសដែលបានចូលរួមសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ច្រើនលើវិស័យនេះនិងបែងចែកជាពីរក្រុម A ជាក្រុមគាំទ្រ និង B ជាក្រុមមិនគាំទ្រ។
ដូច្នេះចង់ដឹងថាតើក្រុមនីមួយៗមានការយល់ឃើញយ៉ាងណាចំពោះភាពជាអភិបាលកិច្ច និងការអភិវឌ្ឍ AI សូមលោកអ្នកចុចតំណរភ្ជាប់នេះ https://www.youtube.com/watch?v=A7NkCROc1JA ដើម្បីទស្សនាកិច្ចពិភាក្សាជជែកដេញដោលនេះដ៏មានសារៈសំខាន់នេះ។
សូមបញ្ជាក់ថាភ្ញៀវកិត្តិយសក្រុមគាំទ្ររួមមាន៖
-លោក George Galloway ជាសមាជិកសភាអង់គ្លេសរយៈពេល៧អាណត្តិ ជាស្ថាបនិក និងជាមេដឹកនាំគណបក្សពលករអង់គ្លេស និងជាស្ថាបនិកកម្មវិធីជជែកនយោបាយឯករាជ្យ “The Mother of All Talk Shows”;
-កញ្ញា Zoon Ahmed Khan ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ប្រទេសចិននិងសកលភាវូបនីយកម្ម (CCG)
-លោក Leopold Lind និស្សិតនៅសាកលវិទ្យាល័យ Tsinghua
-កញ្ញា Jiang Xinyu និស្សិតនៅសាកលវិទ្យាល័យ Tsinghua
ភ្ញៀវកិត្តិយសក្រុមិនគាំទ្ររួមមាន ៖
-លោក Liu Shaoshan នាយកផ្នែកបញ្ញាសិប្បនិម្មិតរូបរាងនៅវិទ្យាស្ថានបញ្ញាសិប្បនិម្មិត និងសមាគមមនុស្សយន្តទីក្រុង Shenzhen
-លោក Einar Tangen ប្រធានគំនិតផ្តួចផ្តើមនៃគម្រោង Asian Narrative និង Fifteenth Five Year Plan
– កញ្ញា Zhao Yixuan និស្សិតនៅសាកលវិទ្យាល័យប៉េកាំង;
– លោក Gavin Cooley និស្សិតនៅសាកលវិទ្យាល័យប៉េកាំង
សម្រួលអត្ថបទ៖ Borinika Sopharin Em








