តម្លៃផ្ទះនៅតៃប៉ិចាប់ផ្តើមឡើងថ្លៃខ្ពស់ បន្ទាប់ពីមានវត្តមានក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រ Nvidia នៅតៃវ៉ាន់ដែលកំពុងវ៉ាដាច់ក្រុមហ៊ុន APPLE ហើយ
នៅទីក្រុងតៃប៉ិតម្លៃផ្ទះនៅជុំវិញសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មួយនៅភាគខាងជើងតៃវ៉ាន់នឹងកើនឡើងយ៉ាងឆាប់រហ័សដោយសារតែមានវត្តមានក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រ Nvidia (វីឌៀ)កំពុងដំណើរការ។ ក្រុមហ៊ុន Nvidia មានគម្រោងសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅតៃវ៉ាន់ ខណៈដែលខ្លួនកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សដែរនៅលើដែនកោះមួយនេះ ដោយវ៉ាដាច់ក្រុមហ៊ុន Apple ដើម្បីក្លាយជាអតិថិជនដៃគូធំបំផុតរបស់ក្រុមហ៊ុនផលិតបន្ទះឈីបទំនើបតៃវ៉ាន់ TSMC (ជាក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់) និងជាក្រុមហ៊ុនផលិតបន្ទះឈីបទំនើបៗដែលត្រូវការសម្រាប់បញ្ញាសិប្បនិម្មិតធំជាងគេបំផុតរបស់ពិភពលោក។ នាយកប្រតិបត្តិ Nvidia លោក Jensen Huang បានពិពណ៌នាអំពីតៃវ៉ាន់ថាជា “មជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីកុំព្យូទ័ររបស់ពិភពលោក” ដែលកំពុងឈរលើភាពចលាចលសកលជុំវិញបញ្ញាសិប្បនិម្មិត AI ជាមួយនឹងសេដ្ឋកិច្ចដែលបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៨.៦% កាលពីឆ្នាំមុន។ គេសង្ឃឹមថាវានឹងអារក្សាសន្ទុះនោះ បន្ទាប់ពីទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញពីតៃវ៉ាន់មកត្រឹម ១៥% បន្ទាប់ពីធ្លាប់តម្លើង ២០%។ តៃវ៉ាន់ជាកោះតូចមួយដែលមានប្រជាជនរស់នៅជាង២៣លាននាក់ តៃវ៉ាន់ភាគច្រើនពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ដែលបានកើនឡើងជិត ៣៥% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ ២០២៥ ដែលបានជួយដល់សេដ្ឋកិច្ច ក្នុងកំណើន៧៨% នៃការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ដែលភាគច្រើនដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា AI តែម្តង។ ទាំងនេះគឺជាគុណសម្បត្តិរបស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Corp. ឬ TSMC និងក្រុមហ៊ុនអេឡិចត្រូនិចយក្ស Foxconn តែម្តងដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនមេ AI ដ៏សំខាន់សម្រាប់ Nvidia និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ Apple ដែរ។ ប៉ុន្តែការពឹងផ្អែកយ៉ាងខ្លាំងរបស់តៃវ៉ាន់លើក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រ និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតក៏មានហានិភ័យនៃការផ្ទុះឡើងនៃបច្ចេកវិទ្យា AI ផងដែរ។ ចំណែកក្រុមហ៊ុនអេឡិចត្រូនិចតៃវ៉ាន់ Asia Vital Components ( ឬ AVC) គឺជាអ្នកផ្គត់ផ្គង់ប្រព័ន្ធត្រជាក់និងសារធាតុរាវដ៏សំខាន់សម្រាប់ Nvidia ដែលកំពុងទទួលបានផលប្រយោជន៍ពីតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI និងការវិនិយោគយ៉ាងច្រើនលើការស្រាវជ្រាវ និងអភិវឌ្ឍន៍៕
សម្រួលអត្ថបទ៖ សុផារិន្ទ



