ដើម្បីសុវត្ថិភាពក្នុងកន្លែងការងារ និងសហគមន៍! បុគ្គលិកក្រុមហ៊ុន C.I.I.D.G ចំនួន ២៥នាក់ ទទួលការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ពីសាខាកាកបាទក្រហម ខេត្តព្រះសីហនុ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានបើកវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋមបង់ថ្លៃដល់ បុគ្គលិកក្រុមហ៊ុន C.I.I.D.G Erodos Hongjun Electric Power Co. LTD បុគ្គលិកចូលរួមចំនួន ២៥នាក់ ស្រី ២នាក់ រយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៤ -២៥ខែមិថុនានេះ នៅស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

គោលបំណងក្នុងការបណ្តុះ បណ្តាល គឺចង់ឲ្យបុគ្គលិកក្រុមហ៊ុន ចេះវិជ្ជាសង្គ្រោះបឋមមួយថ្មី ហើយមានប្រសិទ្ធភាព ក្នុងការជួយដល់ថ្នាក់ដឹកនាំ និងបុគ្គលិក បំរើការងារក្នុងក្រុមហ៊ុន ពេលមានបញ្ហា គ្រោះថ្នាក់ដោយចៃដន្យក្នុងប្រការណាមួយ ទាំងក្នុងកន្លែងបំពេញការងារ និងទាំងសហគមន៍ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ លោក គាំ សុខុម នាយកសាខា ក៏បានផ្សព្វផ្សាយស្ដីពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ បដិរូប និងសុខភាពជូនដល់សិក្ខាកាម ដើម្បីអោយយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពរបស់កាកបាទ ក្រហមកម្ពុជា និងការថែទាំសុខភាពប្រចាំថ្ងៃ។ មេរៀនសំខាន់ៗមាន៖
១. ការយល់ដឹងពីកាកបាទក្រហម
• ប្រវត្តិគំនិត១
• សមាសភាគរបស់ចលនា
• បដិរូប និងសញ្ញាសំគាល់
• គោលការណ៍គ្រឹះរបស់ចលនា
• ប្រវត្តិ និងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា
•ច្បាប់មនុស្សធម៌អន្តរជាតិ
២.វិជ្ជាសង្គ្រោះបឋម
• តួនាទីអ្នកសង្រ្គោះ គោលការណ៍គ្រឹះ
• សភាពស្ហុក
• សន្លប់បាត់ស្មារតី ការដាក់ដំណេកសុវត្ថិភាព
•សន្លប់បាត់ដង្ហើម ការធ្វើCPR
• ស្លាក់
• របួសស្រាល ធ្ងន់
• ការហូរឈាម
• ការប្រើប្រាស់ម៉ាស៊ីនសង្គ្រោះ និងវាយតម្លៃ បេះដូង AED
• បាក់ឆ្អឹង និងការដឹកជញ្ជូនជនរងគ្រោះ។

ប្រសិនបើបងប្អូនខាងម្ចាស់ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ចង់ទំនាក់ទំនងខាងក្រុមការងារបង្រៀនវិជ្ជាសង្គ្រោះបឋមសូមតេមកលេខ: 012 755 328. 086 222 107. 096 72 72 002៕

ប្រភព:សាខាកាកបាទក្រហម ខេត្តព្រះសីហនុ