ដើម្បីលើកទឹកចិត្តក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ លោកជំទាវបណ្ឌិត កុយ ពិសី បានចុះសួរសុខទុក្ខស្ត្រីនៅមណ្ឌលអប់រំកែប្រែទី២ (ម២)
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ឧណ្ណាលោម បាននិមន្តសម្តែងធម៌ទេសនាអប់រំ ដាស់ស្មារតី តម្រង់ទិស ដល់ស្ត្រីនៅមណ្ឌលអប់រំកែប្រែទី២ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសមភាពស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើប្បីអបអរសាទរក្នុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។
លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសមភាពស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាន៍ថា ក្នុងនាមជាស្រ្តីដូចគ្នា លោកជំទាវបណ្ឌិត បានយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ចូលរួមចំណែកដល់ស្រ្តីជាអនីតិជន និងស្រ្តីមានផ្ទៃពោះ ដែលត្រូវបានជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ និងបាននាំយកអំណោយមួយចំនួន ដើម្បីជាការផ្ដល់កម្លាំងចិត្ត និងក្នុងន័យជាស្រ្តីដូចគ្នា។
លោកជំទាវបណ្ឌិត កុយ ពិសី បានបន្តថា សម្រាប់ការជួបជុំដ៏សប្បាយរីករាយនេះ ប្អូនៗដែលជាប់ឃុំនៅទីទាំងអស់ និងបានយល់ច្បាស់ពីការបារម្ភ ស្រលាញ់ ជាពិសេសភាពកក់ក្ដៅ ដែលបានឃ្លាតពីក្រុមគ្រួសារមករស់នៅទីនេះ ហើយលោកជំទាវសង្ឈឹមយ៉ាងមុតមាំថា បងប្អូនទាំអស់នៅទីនេះ ពេលដែលបានវិលត្រទ្បប់ទៅផ្ទះវិញ ត្រូវចេះកែខ្លួន ធ្វើជាមមនុស្សល្អ ពលរដ្ឋល្អដើម្បីប្រទេសជាតិ និងដើម្បីខ្លួនឯង។
សូមបញ្ជាក់ថា អំណោយដែលលោកជំទាវនាំយកជូនក្នុងឱកាសនេះមានដូចជា
១ ដល់កុមារក្រោមបីឆ្នាំមានដូចជា សម្លៀកបំពាក់ តុក្កតា សៀវភៅ ខ្មៅដៃ ដែកខ្នង ជ័រលុប គូល័រផាត់ ក្រដាសគំនូរ
២ ស្ត្រីមានផ្ទៃពោះ
(សារុង១ កន្សែងពោះគោ១ ថវិកា៥០០០០រៀល)
៣ សម្ភារៈកីឡា (បាល់បោះ ៥គ្រាប់, កងបាល់បោះ ២, បាល់ទះ ៣គ្រាប់ សំណាញ់បាល់ទះ ១, ខ្សែលោតអន្ទាក់ ២០, រ៉ាកែតវាយសី ១៥, គ្រាប់សី ៣បំពង់, កូនបាល់សម្រាប់កុមារ ៣៦គ្រាប់)
-ទឹកក្រូច V-Cola ចំនួន ១៥ កេះ
-ទឹកសុទ្ធ V-Activeចំនួន ១៥ កេះ
-នំប៉័ងក្រៀមចំនួន ១០០កញ្ចប់



