ចំនួននៃការធ្វើដំណើរគ្រប់ប្រភេទក្នុងអន្តរតំបន់នៅប្រទេសចិនកើនឡើង១០.៨% អំឡុងពេលនៃពិធីបុណ្យអុំទូកនាគ ឬ Dragon Boat

យោងតាមទិន្នន័យផ្លូវការកាលពីថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសចិនទទួលបានកំណើនចរន្តភ្ញៀវដល់១០.៨%ពីមួយឆ្នាំទៅមួយឆ្នាំដែលបានធ្វើដំណើរជាអន្តរតំបន់អំឡុងពេលនៃពិធីបុណ្យអុំទូកនាគ ឬ Dragon Boat ។ ក្រសួងដឹកជញ្ជូនចិនបាននិយាយថាចរន្តសរុបជាង ២៣០.៩៧លានដងគឺបានធ្វើដំណើរជាអន្តរតំបន់ចាប់ពីថ្ងៃសៅរ៍មក ដែលជាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូកនាគ។ ចរាចរណ៍ផ្លូវគោកគឺប្រៀបដូចជាចំណែករបស់សត្វតោលើការធ្វើដំណើរទាំងនេះ ជាមួយនឹងការធ្វើដំណើរប្រហែលជា ២០៩.៩៩លានដងនៅលើផ្លូវថ្នល់បានកើនឡើង១១.៣%ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំនួននៃការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវដែកកើនជិត១៨.១២លានដងគឺកើនឡើង៥%ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលបរិមាណអ្នកដំណើរតាមផ្លូវទឹកមានចំនួន ៩៥៩.000 ដងគឺកើនឡើង ២១.៣%ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍វិញបានគ្រប់គ្រងការធ្វើដំណើររបស់អ្នកដំណើរបានចំនួន១.៩១១លានដង រួមបញ្ជូលទាំងចំនួនដែលនៅសេសសល់ នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ពិធីបុណ្យអុំទូកនាគ ឬ Dragon Boat ឬហៅម្យ៉ាងទៀតជាភាសាចិនគឺពិធីបុណ្យ Duanwu បានប្រព្រឹត្តទៅនៅថ្ងៃទី៥នៃខែទីប៨ តាមប្រតិទិនចន្ទគតិរបស់ចិន។ ឆ្នាំនេះពិធីបុណ្យនេះត្រូវបានគេប្រារព្ធនៅថ្ងៃទី ៣១ខែឧសភាហើយថ្ងៃឈប់សម្រាកបន្តចាប់ពីថ្ងៃទី៣១ខែឧសភាដល់ថ្ងៃទី២ខែមិថុនា៕
សម្រួលអត្ថបទ៖ Borinika Sopharin Em