ចៃកា ប្រគល់កុំព្យូទ័រ ៤៦គ្រឿង ដល់សាលាបឋមអនុវត្ត នៃវិទ្យាស្ថានរុកោសល្យរាជធានីភ្នំពេញ និងខេត្តបាត់ដំបង់ 

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) បានផ្តល់ការគាំទ្រយូរអង្វែងដល់វិស័យអប់រំរបស់ប្រទេសកម្ពុជាតាម រយៈគំនិតផ្តួចផ្តើមដូចជាការបង្កើតវិទ្យាស្ថានគរុកោសល្យ ការសាងសង់សាលារៀន ការផ្តល់សម្ភារសំខាន់ៗ និងការបណ្តុះ បណ្តាលគ្រូបង្រៀន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ចៃកា ក្នុងការពង្រឹងការអប់រំ នៅកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងសារៈសំខាន់នៃការអប់រំឌីជីថល ចៃកាផ្តល់កុំព្យូទ័រ ចំនួន ៤៦គ្រឿង ដល់សាលាបឋមអនុវត្តនៃ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង។ ការគាំទ្រនេះអាចធ្វើទៅបានតាមរយៈការចូលចំណែកពីមូលនិធិ KINOLD Yasuaki Sugimoto Memorial។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនការចូលប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន នៅកម្រិតថ្នាក់មូលដ្ឋាន ដោយធានាថាសិស្សានុសិស្សក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសសិក្សាឌីជីថលផង ដែរ។ នេះរួមចំណែកដល់គោលដៅរយៈពេលវែងនៃការលើកកម្ពស់ការអប់រំប្រកបដោយសមធម៌ និងគុណភាពតាមរយៈ បច្ចេកវិទ្យា។

ពិធីប្រគល់-ទទួលបានធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង និងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងមកពីសាលារៀន និងវិទ្យាស្ថានគរុកោសល្យ។

ចៃកានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រវិស័យអប់រំរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន៕