ចរាចរណ៍ ចរន្តថាមពល និងការផ្គត់ផ្គង់ទឹករងផលប៉ះពាល់ខ្លាំង! បន្ទាប់ពីមានព្រិលនិងភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសនៅបាល់កង់

ស្ដានភាពព្រិលធ្លាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតាមប្រទេសនៅបាល់កង់ បណ្តាលឱ្យទន្លេប៉ោងហើម បណ្តាលឱ្យមានស្ថានភាពចរាចរណ៍កកស្ទះដ៏គ្រោះថ្នាក់ និងកាត់ផ្តាច់ខ្សែភ្លើងផងដែរ។ ត្រឹមតែនៅក្នុងប្រទេសបូស្នៀ មន្ត្រីក្នុងមូលដ្ឋាននៃទីក្រុង Zvornik និង Foca បានប្រកាសអាសន្នភ្លាមៗ ខណៈដែលទន្លេ Drina បានហៀរទឹកឡើងច្រាំងទន្លេ ជន់លិចផ្ទះសម្បែង និងដីស្រែចម្ការក្បែរខាងនោះដែរ។ រថយន្តជាច្រើនគ្រឿងបានអណ្តែត ឬខ្លះលិចចូលក្នុងទឹកទន្លេតែម្តង ខណៈដែលអាជ្ញាធរបានព្យាយាមរក្សាដោយទប់ទឹកឱ្យឆ្ងាយពីតំបន់លំនៅដ្ឋានជាដើម។ អាជ្ញាធរបានរកឃើញមានស្ត្រីម្នាក់បានស្លាប់នៅក្នុងរដ្ឋធានី Sarajevo របស់ប្រទេសបូស្នៀ កាលពីថ្ងៃចន្ទមក បន្ទាប់ពីមែកឈើបានបាក់គ្របដណ្តប់ដោយព្រិលធ្លាក់សង្កត់មកលើក្បាលរបស់នាងតែម្តង។ ទឹកកកប្រែជាពណ៌ខ្មៅបានបញ្ឈប់សកម្មភាពរថយន្ត និងបង្ខំឱ្យអ្នកបើកបរត្រូវចតនៅម្ខាងផ្លូវទៅកាន់តំបន់ភ្នំ Bjelasnica ភាគខាងលើទីក្រុង Sarajevo ចាប់ពីព្រឹកថ្ងៃអង្គារនោះដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ