គ្រួសារអតីតនិវត្តជនចំនួន ៥៥គ្រួសារ ស្ថិតនៅអូរតាម៉ែង ឃុំអន្លង់វែង ស្រុក អន្លង់វែង ទទួលអំណោយពីលោក អភិបាលស្រុក អន្លង់វែង
នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង និងលោក ថន កុត ប្រធានក្រុមប្រឹក្សាស្រុក អមដំណើរដោយលោក លោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកប្រធានការិយាល័យ និងអាជ្ញាធរភូមិឃុំ អញ្ជើញចុះសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់គ្រួសារអតីតនិវត្តជនចំនួន ៥៥គ្រួសារ ស្ថិត នៅភូមិអូរតាម៉ែង ឃុំអន្លង់វែង ស្រុក អន្លង់វែង នៃខេត្តឧត្ដរមានជ័យ។ ក្នុងឱកាសនោះ លោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង បានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ជាពិសេស ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច លោកតែងតែគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់មូលដ្ឋានដោយមិនប្រកាន់និន្នាការឡើយ។
ចំពោះគ្រួសារវីរកងទ័ពរបស់យើង ដែលជាប្ដី ឬកូន បាននិងកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិនៅជួរមុខនោះ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចទាំងទ្វេ នឹងបន្តយកចិត្តទុកដាក់គិតគូរជានិច្ច អំពីជីវភាព និងសុខុមាលភាពរបស់ក្រុមគ្រួសារបងប្អូន រាល់ការលះបង់របស់បងប្អូនដែលជាកងកំលាំង និងជាវិរ:កងទ័ព គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានហើយយើងទាំងអស់គ្នា នឹងចងចាំជានិច្ចនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ ហើយសម្តេចតែងតែគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនិងគ្រប់ពេលវេលា។
លោក អភិបាលស្រុក បានបញ្ជាក់បន្ថែមថា ទោះបីក្នុងជាពេលវេលានេះ បងប្អូនទាំងអស់បានចូលនិវត្តក៏ពិតមែន ប៉ុន្តែ បងប្អូនធ្លាប់មានបទពិសោធក្នុងការដឹកនាំ ក្នុងពេលកន្លងមក បានចូលរួមចំណែកក្នុងការកសាងនូវសមិទ្ធផលជានានា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អតីតក្រុមប្រឹក្សាស្រុក ឃុំ ទាំងអស់ ដែលបានអនុវត្តនាពេលកន្លងមក និងបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យប្រជាជនគ្រប់រូបរស់នៅប្រកបដោយក្តីសុខក្សេមក្សាន្ត។ មនុញ្ញផលសន្តិភាពនេះ កើតចេញពីការខិតខំប្រឹងប្រែងលះបង់ បូជាសាច់ស្រស់ ឈាមស្រស់ របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបាននាំនាវាកម្ពុជា មានវឌ្ឍនភាពលើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដ និយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអណត្តិកន្លងមក ហើយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ យកមនុស្ស ជាអាទិភាពចម្បង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីបម្រើប្រជាជនជាម្ចាស់ឆ្នោត ដែលបានផ្ដល់សេចក្តីទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តការដឹកនាំប្រទេស ធ្វើឱ្យប្រទេសកម្ពុជាយើងមានភាពរីកចម្រើនជាបន្តបន្ទាប់ និងសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត៕



