គំរាមទៅ គំរាមមក! អាម៉េរិកគំរាមវាយបំផ្លាញរោងចក្រថាមពលអ៊ីរ៉ង់ប្រសិនបើមិនព្រមបើកច្រកសមុទ្រ Hormuz ក្នុងរយៈពេល៤៨ម៉ោង! មិនទុកយូរអ៊ីរ៉ង់ក៏ចេញមកព្រមានសងសឹកវិញដែរ

អ៊ីរ៉ង់បានព្រមានថាខ្លួននឹងបិទច្រកសមុទ្រហ័រមូសភ្លាមៗប្រសិនបើសហរដ្ឋអាមេរិកអនុវត្តការគំរាមកំហែងរបស់ខ្លួនក្នុងការ “បំផ្លាញ” រោងចក្រថាមពលអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិក Donald Trump បានគំរាមដល់រដ្ឋឥស្លាមរបស់ពួកគេឲ្យបើកច្រកសមុទ្រនេះ ឡើងវិញ កាលពីយប់ថ្ងៃសៅរ៍ដោយបានកំណត់រយៈពេលពេល ៤៨ ម៉ោងជាកំហិត។ មិនទុកយូរវរសេនីយ៍ឯក Ebrahim Zolfaghari ជាអ្នកនាំពាក្យទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ក៏បានចេញមកផ្តល់សារគំរាមវាយប្រហារលើទីតាំងថាមពលក្នុងតំបន់ និងកន្លែងបន្សាបជាតិប្រៃ និង ទីតាំងកំសាន្តនានារបស់អាម៉េរិក ជាការសងសឹកបើសិនជាអាម៉េរិកហ៊ានតែវាយកម្ទេចពួកគេ។ លោកក៏បាននិយាយផងដែរថាអ៊ីរ៉ង់នឹងវាយប្រហាររោងចក្រថាមពលរបស់អ៊ីស្រាអែល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យារបស់ខ្លួនផងដែរ។ លោកបានព្រមានថា “ក្រុមហ៊ុនស្រដៀងគ្នាទាំងអស់នៅក្នុងតំបន់ដែលមានភាគទុនិករបស់អាមេរិកនឹងត្រូវបំផ្លាញចោលទាំងស្រុងដូចគ្នា”។ សង្គ្រាមនេះបានប្រែក្លាយទៅជាគ្រោះថ្នាក់មួយបន្ទាប់ពីមីស៊ីលអ៊ីរ៉ង់បានវាយប្រហារនៅជិតតំបន់ស្រាវជ្រាវនុយក្លេអ៊ែរមួយនៅភាគខាងត្បូងអ៊ីស្រាអែល ហើយអ៊ីរ៉ង់បាននិយាយថាទីតាំងចម្រាញ់នុយក្លេអ៊ែរសំខាន់របស់ខ្លួនត្រូវបានវាយប្រហារមែនកាលពីថ្ងៃសៅរ៍៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ