គោជល់អេស្ប៉ាញរង់ចាំ១៦ឆ្នាំទីបំផុតបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រជាថ្មីហើយក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២៦ ក្រោយទម្លាក់ជើងឯករងឆ្នាំ២០២២មាន់គោគកបារាំងលទ្ធផល ២-០
ក្រុមអ្នកគាំទ្របាល់ទាត់ពិភពលោក FIFA World Cup ២០២៦ ដែលបានមកប្រមូលផ្តុំគ្នានៅទីកន្លែងជួបជុំដ៏ពេញនិយមមួយក្នុងទីក្រុងប៉ារីសដែលមានឈ្មោះថា Ground Control ដើម្បីទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ FIFA World Cup Semi Final ដែលក្រុមមាន់គកបារាំងជួបជាមួយនឹងនឹងគោជល់អេស្ប៉ាញ។ ទោះជាយ៉ាងណាក៏ដោយនៅប៉ុន្មានម៉ោងក្រោយមក ទឹកមុខអ្នកគាំទ្ររាប់ពាន់បានបង្ហាញក្តីខកចិត្ត ខណៈដែលបារាំងត្រូវបានធ្លាក់ចេញពីការប្រកួត ដោយចាញ់ក្រុមអេស្ប៉ាញក្នុងលទ្ធផល២-០ នៅឯកីឡដ្ឋាន Dallas កាលពីព្រឹកថ្ងៃអង្គារ (ម៉ោងនៅក្នុងស្រុក) ដោយបាល់ពិន័យប៉េណាំងទីរបស់ Mikel Oyarzabal ១គ្រាប់ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏ខ្លាំងក្លារបស់កីឡាករវ័យជំទង់របស់អេស្ប៉ាញ Lamine Yamal ត្រូវបានរងរបួសភ្លៅស្តាំក្នុងប្រអប់គ្រោះថ្នាក់ និងបន្ទាប់មកទៀតចូលដល់តង់ទី២ Pedro Porro បានបន្ថែមគ្រាប់បាល់មួយទៀត ដែលធ្វើឱ្យអេស្ប៉ាញឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឈ្នះក្នុងឆ្នាំ ២០១០ថែមទៀតផង។ វាជាលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារតែបារាំងគឺជាក្រុមដែលបានចាប់ផ្តើមការប្រកួតតែងតែមានប្រៀបជាងគូប្រជែងជានិច្ច តាមរយៈកីឡាករសំខាន់ៗរបស់ខ្លួនមានដូចជាកំពូលកីឡាករឆ្នើម Kylian Mbappe, Ousman Dembele និង Michael Olise ជាដើមសុទ្ធតែស្ថិតក្នុងទម្រង់លេងលំដាប់កំពូលពិភពលោក ពេញមួយការប្រកួតឆ្នាំ២០២៦នេះ។ លទ្ធផល២-០ដែលក្រុមគោជល់អេស្ប៉ាញ ទម្លាក់ជើងឯករង FIFA ២០២២បារាំង បានធ្វើឱ្យអ្នកគាំទ្រស្ទើតែជុំវិញពិភពលោកខកចិត្តខ្លាំងណាស់ ព្រោះអេស្ប៉ាញជាក្រុមដែលខកខានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះយូរមកហើយ ចាំតាំងពីឆ្នាំ២០១០មក ក្រោយពីលើកពាន FIFA ប៉ុន្តែឆ្នាំ២០២៦នេះកីឡាករអេស្ប៉ាញមិនត្រឹមតែទម្លាក់បារាំងនោះទេ ថែមទាំងធ្វើពិភពលោកបើកភ្នែកធំៗថាពួកគេគឺមិនធម្មតា ហើយមិនដែលរបូតគ្រាប់បាល់នោះទេតាំងពីលេងក្នុង FIFA ២០២៦ មក ក្រៅតែពីស្មើជាមួយនឹងក្រុមជម្រើជាតិកាប់វែ។ អ្នកគាំទ្រអេស្ប៉ាញបានអបអរសាទរយ៉ាងក្លៀវក្លាចំពោះលទ្ធផលនេះ ពីទីក្រុងម៉ាឌ្រីដ ដែលអាចដណ្តើមយកកៅអីវគ្គផ្តាច់ព្រ័ត្រយ៉ាងរឹងមាំពីក្រុមដែលខ្លាំងមួយលើពិភពបាល់ទាត់។ អ្នកគាំទ្រអេស្ប៉ាញអាយុ១៩ឆ្នាំ Gonzalo Moreno បាននិយាយពីទីក្រុងម៉ាឌ្រីដថា៖ ពេលនេះអេស្ប៉ាញស្ថិតនៅក្នុងវគ្គផ្តាច់ព្រ័ត្រហើយ ហើយខ្ញុំគិតថាយើងនឹងឈ្នះការប្រកួតនេះ ព្រោះនេះជាវគ្គផ្តាច់ព្រ័ត្រដំបូង និងសូមឱ្យអង់គ្លេស ឬអាហ្សង់ទីនត្រៀមខ្លួន ព្រោះក្រុមគោជល់របស់យើងបានចាប់ផ្តើមងើបឡើងវិញហើយ ដែលការប្រកួតវគ្គ FINAL នៅថ្ងៃអាទិត្យពីកីឡដ្ឋា East Rutherford រដ្ឋ New Jersey៕

សម្រួលអត្ថបទ៖ សុផារិន្ទ





