គម្រោងដាក់លូប្រអប់ខ្នាតធំទំហំ ចំនួន១ខ្សែ ប្រវែងជាង៥៤០ម៉ែត្រ កំណាត់មហាវិថីអធិបតីស្រឹង្គារ គង់ សំអុល (លេខ២០០៤) កែងជាមួយ វិថីឧកញ៉ា ឌួង ងៀប ទំនាក់ទំនងទឹកហូរមកប្រឡាយបារាំង សម្រេចបាន១០០% តាមផែនការ ។

គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការបាន សហការជាមួយក្រុមហ៊ុន Phnom Penh Precast Plants សម្រេចដាក់លូប្រអប់ខ្នាតធំទំហំ ២,៥ម៉ែត្រx២,៥ម៉ែត្រ ចំនួន ១ខ្សែ ប្រវែងជាង៥៤០ម៉ែត្រ មហាវិថីអធិបតីស្រឹង្គារ គង់ សំអុល (លេខ២០០៤) កែងជាមួយ វិថីឧកញ៉ា ឌួង ងៀប ទំនាក់ទំនងទឹកហូរបានលឿនមកប្រឡាយបារាំង តភ្ជាប់មហាវិថីចោមចៅ (ផ្លូវវេង ស្រេង) ត្រង់ទីតាំងស្តុបលូ៥ នៅខណ្ឌមានជ័យ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (សម្រេចបាន១០០%) ។
គម្រោងនេះ នឹងពង្វាងទឹកពីតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅតំបន់ក្រៅក្រុង ដែលនឹងកាត់បន្ថយទឹកលិចដោយទឹកភ្លៀងនៅភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ៕