គណៈប្រតិភូ លោកជំទាវ ភរិយា ថ្នាក់ដឹកនាំសភា ចំនួន៣ ប្រទេស អញ្ជើញទស្សនកិច្ច នៅសារមន្ទីរជាតិ
គណៈប្រតិភូ លោកជំទាវ ភរិយា ថ្នាក់ដឹកនាំសភា ដែលអញ្ជើញចូលរួមសន្និសីទសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានអញ្ជើញទៅទស្សនកិច្ច នៅសារមន្ទីរជាតិ នាព្រឹកថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោកជំទាវ ឃួន ឃុនឌី លេខាធិការ គណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមសមាជិក ព្រឹទ្ធសភា ប្រចាំការភូមិភាគទី៨ និងលោកជំទាវ មាណ ណាវី សមាជិការ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១។
វត្តមាននៃការអញ្ជើញទស្សនកិច្ច នៅសារមន្ទីរជាតិ រួមមានលោកជំទាវ Koling Italeli ភរិយាប្រធានសភាទូវ៉ាលូ លោកជំទាវ Datin Sapiah Sabtu ភរិយាសមាជិក សភាព្រុយណេ និងលោកជំទាវ Blessie Dhakal ភរិយាអគ្គលេខាធិការ ISC ។
គូសបញ្ជាក់ថា៖ ក្នុងឳកាស នៃការអញ្ជើញទស្សនកិច្ច សារមន្ទីរជាតិ លោកជំទាវ ភរិយាថ្នាក់ ដឹកនាំ សភាបានទស្សនា និងស្តាប់អំពីការរៀបរាប់ ពីសំណាក់មគ្គុទេសក៌ទេសចរ ប្រចាំការ នៅសារមន្ទីរជាតិ នូវសម្បតិ្តបេតិកភណ្ឌជាតិ ដែលមានអាយុកាល រាប់រយឆ្នាំ យ៉ាងយកចិត្តទុកដាក់ និងបានសិក្សាស្វែងយល់កាន់តែច្បាស់ ពីប្រវត្តិសាស្រ្ត សាសនា និងវប្បធម៌ប្រពៃណី ខ្មែរកាន់តែច្បាស់លាស់ថែមទៀត។
លោកជំទាវភរិយាថ្នាក់ដឹកនាំសភា បានតាមដានពិនិត្យ យ៉ាងយកចិត្តទុកដាក់ គ្រប់ផ្នែកទាំងអស់ ពិសេសទាក់ទិនទៅនិង ប្រភេទចម្លាក់ ក្បូរក្បាច់ រចនា វត្ថុបុរាណខ្មែរមានអាយុកាលយូរលង់ និង ឈ្មោះផ្សេងៗរបស់ចម្លាក់នីមួយៗជាពិសេសមរតកស្នាដៃវប្បធម៌ដ៌សម្បូរបែបរបស់ប្រទេសកម្ពុជាដែលដូនតាខ្មែរបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕




