គណៈប្រតិភូ ខេត្តព្រះសីហនុ ធ្វើទស្សនកិច្ចរោងចក្រតម្លើងម៉ូតូអគ្គីសនី របស់ក្រុមហ៊ុន TAILG Technology Co.,Ltd ក្នុងក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ

នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈ ប្រតិភូអញ្ជើញទស្សនកិច្ចរោងចក្រតម្លើងម៉ូតូអគ្គីសនី របស់ក្រុមហ៊ុន TAILG Technology Co.,Ltd ស្ថិតនៅស្រុកស៊ីសាន ក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ។
TAILG Technology Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ គឺជាក្រុមហ៊ុនផលិតកង់ និងម៉ូតូអគ្គីសនីដ៏ធំមួយក្នុងប្រទេសចិន ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ជាង១៥លានគ្រឿង និងនាំចេញទៅកាន់ជាង ៩០ ប្រទេស និងតំបន់។
ដោយពិនិត្យឃើញអំពីសក្តានុពល និងឱកាសទីផ្សាររបស់ក្រុមហ៊ុន ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញលោកអគ្គយកក្រុមហ៊ុនទៅធ្វើ ទស្សនកិច្ចនៅខេត្តព្រះសីហនុដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគ ក្នុងពេលវេលាសមស្របណាមួយ។CMD