គណៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងសមាគមអតីតយុទ្ធជននិងនិវត្តន៏ជនកម្ពុជាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តម សេនីយ៍ឯក ដួង សំនៀងវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

គណៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងសមាគមអតីតយុទ្ធជននិងនិវត្តន៏ជនកម្ពុជាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តម សេនីយ៍ឯក ដួង សំនៀងវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ 

  នារសៀលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត ហង្សសាមឿន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងជាអនុប្រធានទី២ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងសមាគមអតីតយុទ្អជននិងនិវត្តន៏ជនកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមឧត្តម សេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអត្តរាគមន៍លេខ៧កងពលធំអន្តរាគមន៍លេខ៣កងទ័ពជើងគោកដែលបានពលីជីវិតកាលពីថ្ងៃសៅរ៍ទី២៦ខែកក្កដាឆ្នាំ២០២៥វេលាម៉ោង១៣.១០នាទីក្នុងជម្មនាយុ៦៧ឆ្នាំក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយចោសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ដែលសព ឯកឧត្តមត្រូវបាន តម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទានតាមប្រពៃណីជាតិនៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី៣០ខែកក្កដា។

    ក្នុងឱកាសនៃការគោរពវិញ្ញាណក្ខន្ធនេះ គណៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងសមាគមអតីតយុទ្ធជននិហនិវត្តន៏ជន ក៏ដូចគណៈប្រតិភូទាំងអស់ មកពីតាមបណ្ដាស្ថាប័នរដ្ឋ មានអារម្មណ៍ក្តុកក្តួលសោកស្តាយចំពោះការបាត់បង់វីរជនឯកឧត្តម ដួង សំនៀង និងបានចារលើសារលិខិតរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដោយអារម្មណ៍សោកស្ដាយ ក្រៃលែង ។

មរណភាពរបស់ឯកឧត្តម ឧត្តម សេនីយ៍ឯកដួងសំនៀង មិនត្រឹមតែជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ បាត់បង់នាយទាហានជាន់ខ្ពស់ដ៏ឆ្នើមមួយរូប របស់កម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វ ហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។

   ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនិងប្រជាជនកម្ពុជាទូទាំងប្រទេសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់យោធាថៃ ដែលបានបង្កហេតុ និងបើកការបាញ់ប្រហារជាមុន ដោយចេតនាទុច្ចរិតមកលើកងកម្លាំងឈរជើងរបស់កម្ពុជាចិញ្ចឹមមហិច្ឆតារំលោភបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា។

   គណៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិហសមាគមអតីតយុទ្ធជននិងនិវត្តន៏ជនកម្ពុជាដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហង្សាមឿនបានបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តម ឧត្តម សេនីយ៍ឯកដួងសំនៀងសូមបានដល់ឋានបរមសុខ ក្នុង សុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕