គណៈប្រតិភូគណៈកម្មការទី២ នៃព្រឹទ្ធសភា ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមពាក់ព័ន្ធនានា

ឯកឧត្តម យស ផានីត្តា ប្រធានគណ:កម្មកាទី២ នៃព្រឹទ្ធ សភា បានដឹកនាំគណៈប្រតិភូគណៈ កម្មការទី២ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមពាក់ព័ន្ធនានា ដែលជំនួបនេះធ្វើឡើងនាព្រឹព្រឹកថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ ២០២៥ នៅ សាលាខេត្តព្រះសីហនុ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានបង្ហាញពីសក្តានុលពរបស់ខេត្តមាន ៦ក្រុង ស្រុក ចែកជា ២៩ ឃុំ សង្កាត់ និង ១១១ភូមិ។ ខេត្តព្រះសីហនុ សម្បុរទៅដោយធនធានធម្មជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) ជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយ៍ ដែលមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាសម្រាកលម្ហែយ៉ាងច្រើន ត្រូវបានប្រសិទ្ធនាមថា ជា “តារារះនាទិសនារតី” ។ ចំពោះសក្តានុពលលើវិស័យដឹកជញ្ជូន មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ល្បឿនលឿន និងផ្លូវរថភ្លើង ផ្លូវទឹក មានកំពង់ផែអន្តរ ជាតិចំនួន៣ ក្នុងនោះ កំពង់ផែអន្តរជាតិ កែវផុស កំពង់ផែអន្តរជាតិ ស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះ សីហនុ បច្ចុប្បន្នក្នុងតំណាក់កាលអភិវឌ្ឍចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ដែលមានជម្រៅទឹកចាប់ពីជម្រៅទឹក ១៣,៥០ ទៅ ១៧,៥០ម៉ែត្រ អាចឪ្យនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោក អាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុ ស្របទៅនឹងចក្ចុវិស័យ នៃព្រែកជីកហ្វូណន អាចតភ្ជាប់ពីផ្លូវសមុទ្រ មកកាន់រាជ ធានីភ្នំពេញ និងបណ្តាខេត្តខាងលើនៅតាមដងទន្លេមេគង្គ ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានជួយសាងសង់ផ្លូវចំនួន ៣៧ខ្សែ ហើយការសាងសង់នេះទៀតសោត គឺដោយកូនខ្មែរ ១០០ភាគរយ សាងសង់បានលឿន ទៅតាមតម្រូវការអភិវឌ្ឍរបស់ខេត្ត និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀតមានដូចជា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ បន្ទប់ទឹកសាធារណនៅតាមបណ្តោយឆ្នេរ និងរូបសំណាក់ជាដើម ។ល។ ….។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលចែកចេញជា ១.ការដឹកជញ្ជូន ភស្តុភាកម្ម និងឧស្សាហកម្ម ២.ទីក្រុងសមាហរណកម្ម ៣.តំបន់ទេសចរណ៍ នៅតាមបណ្តាកោះ ទន្ទឹមនោះស្រុកកំពង់សិលា ជាតំបន់ឧស្សាហកម្ម និងកសិឧស្សាហកម្ម ហើយភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ទន្ទឹមនោះរដ្ឋាភិបាលបានដាក់ ចេញនូវកម្មវិធីពិសេសសម្រាប់ខេត្តព្រះសីហនុ ឆ្នាំ២០២៥ មានដូចជា ការអនុគ្រោះផ្នែកព័ន្ធ និងការជួយសម្របសម្រួលលើឯកសារផ្សេងៗដល់អ្នកវិនិយោគ ។ ខេត្តព្រះសីហនុ មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានបោះទីតាំងក្នុងខេត្តមានដូចជា សាខាធនា គាពាណិជ្ជកម្មចំននួន៤៤ ធនាគារឯកទេស២ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលសាច់ប្រាក់បញ្ញើចំនួន៩ និងក្រុមហ៊ុនភតិសន្យាចំនួន១ ។ ដោយឡែកគ្រឹះស្ថានធនា គារ និងហិរញ្ញវត្ថុដែលបើកគណនីរួម មានធនាគារពាណិជ្ជ និងសាខាធនាគារចំនួន២៨ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុចំនួន២ អង្គភាពសាធារណ:១ និងអង្គភាពស្ថាប័នរដ្ឋ៤ ។
ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានថ្លែងអំណគុណដល់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍យ៉ាងក្បោះក្បាយ ស្តីពីសក្តានុពលរបស់ខេត្ត សកសម្យជាតារារះនាទិសនារតី រាជរដ្ឋាភិបាលនីតិនាលទី៧ នៃរដ្ឋសភា ផ្តោតសំខាន់លើមនុស្ស ទឹក ភ្លើ់ង ផ្លូវ និងបច្ចេកវិទ្យា ហើយវិស័យសេដ្ឋកិច្ចជាការងារមួយសម្រាប់ គណ:ប្រតិភូព្រឹទ្ធសភាដែលមានបេសកម្មធំៗ២ គឺ ១.ការទូត ២.ពាក់ព័ន្ធនឹងក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រោះយើងដើរនៅលើផ្លូវមួយក្នុងការដឹកនាំសេដ្ឋកិច្ច ព្រោះខេត្តព្រះសីះនុ ជាឆ្អឹងខ្នងសេដ្ឋកិច្ច គឺជាផ្លូវដឹកជញ្ជូនសេដ្ឋកិច្ចយ៉ាងសម្បុរបែប ទាក់ទងទៅនឹងវិស័យដឹកជញ្ជូន ផ្លូវដែក ក្រុមហ៊ុនបានធ្វើការស្តារក្នុងវិស័យដឹកជញ្ជូន នេះជាអ្វីដែលជាសក្តានុពលរបស់ខេត្តព្រះសីហនុតភ្ជាប់ទៅកាន់រាជ ធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា  ទន្ទឹមនោះ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស ជួយស្រូបយកកម្លាំងពលកម្ម ដែលជាពេលវេលាត្រូវជួយគ្នាស្រូបទាញកម្លាំងពលកម្មក្នុងការជួយសម្របសម្រួលនូវឯកសារពាក់ព័ន្ធនានាជូនដល់ពលករខ្មែរ ដែលពួកគាត់បានវិលមកពីប្រទេសថៃ ។
ឯកឧត្តម ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា នឹងបន្តចុះទៅពិនិត្យការិយាល័យគយ នៅច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបន្តទៅរដ្ឋបាលស្រុកស្ទឹងហាវ ដើម្បីស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ស្រុក ឃុំសង្កាត់បន្ថែមទៀត   ៕