គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ រៀបចំ «យុទ្ធនាការគ្រួសាររឹងមាំ» ជូនប្រជាពលរដ្ឋនៅទីលានចាក់សំរាម ក្រុងកំពង់សោម
ខេត្តព្រះសីហនុ៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ បានរៀបចំ «យុទ្ធនា ការគ្រួសាររឹងមាំ» ដើម្បីផ្សព្វផ្សាយអប់រំអំពីសុខភាព និងអនាម័យ ជូនដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរនៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
យុទ្ធនាការនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គ.ក.ស.ក ខេត្ត និងលោកជំទាវ យ៉ឹង សុឃឿន អនុប្រធាន គ.ក.ស.ក ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានកម្មវិធីជំងឺឆ្លង និងជំងឺមិន ឆ្លង នៃមន្ទីរសុខាភិបាលខេត្ត តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកស្រីអភិបាលរងក្រុង លោកស្រីប្រធាន គ.ក.ស.ក ក្រុង ប្រធានមណ្ឌល សុខភាពអូរឧកញ៉ាហេង តំណាងការិយាល័យសង្គមកិច្ច និងសុខុមាល ភាពក្រុង លោកចៅសង្កាត់ ព្រមទាំងប្រជាពលរដ្ឋប្រកបមុខ របរនៅទីលានចាក់សំរាមសរុបចំនួន ៨៦ នាក់។
សូមជម្រាបថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពល រដ្ឋរស់នៅតំបន់ប្រឈម ដោយផ្តោតលើការបញ្ជ្រាបចំណេះ ដឹងជាមូលដ្ឋានអំពីការថែទាំសុខភាព ការរស់នៅមានអនាម័យ និងការការពារជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗ។ ជាមួយគ្នានេះ យុទ្ធនាការក៏បានជួយផ្សព្វផ្សាយ និងតម្រង់ទិសឱ្យប្រជាពល រដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីការទទួលបានសេវាថែទាំសុខភាពសាធារណៈនៅតាមមណ្ឌល សុខភាពមូលដ្ឋាន ព្រមទាំងពង្រឹងបំណិនជីវិត ការគ្រប់គ្រងគ្រួសារ និងការថែទាំកុមារឱ្យមានសុវត្ថិភាព អាហាររូបត្ថម្ភគ្រប់គ្រាន់ និងការរីកចម្រើនទាំងកាយសម្បទាស្មារតីនៅក្នុងសហគមន៍។
អត្ថបទ៖មន សូត្រ







