គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

(ខេត្តព្រះសីហនុ) – ព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ (គ.ក.ស.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គ.ក.ស.ក ខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិក គ.ក.ស.ក ខេត្ត, ប្រធាន គ.ក.ស.ក ក្រុង/ស្រុក, តំណាងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម, ប្រធានមណ្ឌលកុមារកំព្រាខេត្ត ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្ទាប់។ ក្នុងអង្គប្រជុំ លោកជំទាវប្រធានបានដឹកនាំការពិភាក្សាយ៉ាងផុសផុលលើរបៀបវារៈសំខាន់ៗរួមមាន៖
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំ
-ពិនិត្យនិងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨
របស់គ.ក.ស.កខេត្ត អាណត្តិទី៤
-រាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់គណៈកម្មាធិ
ការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ
–រាយការណ៍អំពីស្ថានភាពបញ្ហា ប្រឈម ដំណោះស្រាយឆ្លើយតបករណ៏ និងសំណូម ពរដែលពាក់ព័ន្ធនឹងបញ្ហារបស់ស្ត្រី និងកុមារ តាមមន្ទីរវិស័យ អង្គការដៃគូរ និងនៅតាម ក្រុង ស្រុក
-ផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត សម្រាប់អនុវត្តនៅខែបន្ទាប់
-បញ្ហាផ្សេងៗ។
បន្ថែមពីនេះ អង្គប្រជុំក៏បានពិភាក្សាលើផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត សម្រាប់ត្រៀមអនុវត្តក្នុងខែមីនា ខាងមុខ ដើម្បីធានាថា រាល់បញ្ហាប្រឈមរបស់ស្ត្រី និងកុមារនៅតាមមូលដ្ឋានក្រុង-ស្រុក ត្រូវបានដោះស្រាយទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់។
ជាទីបញ្ចប់ លោកជំទាវ ប្រាក់ ច័ន្ទសុខា ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកា និងអង្គការដៃគូទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការលើកកម្ពស់សុខុមាលភាព និងសិទ្ធិរបស់ស្ត្រី និងកុមារនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក៕
អត្ថបទ៖ ម៉ារ៉ាឌី


