គណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសសមាជិកអង្គការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ( OIF )
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានរៀបចំបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំ និងការងារសំខាន់ៗពាក់ព័ន្ធនឹងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។
បទបង្ហាញនេះធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ ទទួលបន្ទុកព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕



