គណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ា ឈឿន ក្នុងឱកាសទទួលបានគោរមងារជា «បណ្ឌិតសភាចារ្យ»

នៅវិមានរដ្ឋសភា  ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) បានដឹកនាំសមាជិក សមាជិកា អញ្ជើញជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ា ឈឿន អនុប្រធានគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា «បណ្ឌិតសភាចារ្យ» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៦/០៧២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ 

ក្នុងឱកាសនោះ គណៈកម្មការទី៣ នៃរដ្ឋសភា បានសម្តែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ដែលទទួលបានការទុកចិត្តដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រ ក្នុងការតែងតាំងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ 

ឯកឧត្តមប្រធានគណៈកម្មការទី៣ ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រោះឯកឧត្តមជាបុគ្គលមានចំណេះដឹងជ្រាលជ្រៅ ជំនាញច្បាស់លាស់ និងមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនយោបាយ និងការងារសាធារណៈ។ 

ជាមួយគ្នានេះ គណៈកម្មការទី៣ នៃរដ្ឋសភា ក៏បានបួងសួងដល់វត្ថុសក្កិសិទ្ធិទាំងឡាយ សូមតាមជួយបីបាច់ថែរក្សា និងប្រោសប្រទានពរជ័យគ្រប់ប្រការជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕