ខេត្តព្រះសីហនុ ប្រារព្ធពិធីបើកយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

នៅព្រឹកថ្ងៃ១០ ខែ កក្កដា ឆ្នាំ២០២៥
មន្ទីរព័ត៍មានខេត្តព្រះសីហនុ សហការ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។

ពិធីនេះរៀបចំនៅទីតាំងវេទិកា៧មករា សង្កាត់៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសេង តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងលោក ឡុងឌីម៉ង់ អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងមានវត្តមានអ្នកចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អង្គការ សមាគមអ្នកសារព័ត៌មាន សរុបជាង ២០០នាក់។CMD