ខេត្តព្រះសីហនុនឹងបន្តដើរតួជាច្រកផ្លូវនាំទំនិញចេញចូល ដ៏ធំបំផុតរបស់កម្ពុជា

ខេត្តព្រះសីហនុនឹងបន្តដើរតួជាច្រកផ្លូវនាំទំនិញចេញចូល ដ៏ធំបំផុតរបស់កម្ពុជា!

———

ថ្លែងនៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម” ដែលដឹកនាំដោយ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាននៃក្រុម ការងារជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ 

លោក ឡុង ឌីម៉ង់ អភិបាល រងខេត្តព្រះសីហនុ បានលើកឡើងថា៖  អាស្រ័យដោយភាពសម្បូរបែប នៃហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងលក្ខណៈអំណោយផលនៃកត្តាភូមិសាស្ត្រចំពោះវិស័យភស្តុភារកម្មនេះហើយ ខេត្តព្រះសីហនុ នឹងបន្តដើរតួជាច្រកផ្លូវនាំទំនិញចេញចូលដ៏ធំបំផុតរបស់កម្ពុជា។ ស្របគ្នាជាមួយនឹងផែនការប្រើប្រាស់ដីធ្លី ផ្ទៃដីមួយផ្នែកនៃខេត្តព្រះសីហនុនឹងត្រូវបានតំរង់ទិសទៅជាតំបន់ឧស្សាហកម្ម  ជាមជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងអន្តរជាតិ ដែលអាចស្តុកទុកទំនិញសម្រាប់នាំចេញទាន់ពេលវេលា និង បង្កើនភាពងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មនៅកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាស ក្នុងវិស័យកសិកម្ម”  បានធ្វើឡើងព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Sea Breeze ខេត្តព្រះសីហនុ។