ខួបជ័យជម្នះ៨០ឆ្នាំរបស់រុស្ស៊ីនាថ្ងៃទី៩ខែឧសភានេះ កាន់តែធំសម្បើមជាងមុន និងក្រោយពីលោក Vladimir Putin គ្រប់គ្រងប្រទេសរយៈពេល២៥ឆ្នាំមកហើយ

ក្បួនព្យុហយាត្រាយោធាបានចាប់ផ្តើមដំណើរការនៅលើទីលានក្រហម ឬ Red Square ក្នុងទីក្រុងមូស្គូនៃព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៨០ឆ្នាំនៃភាពបរាជ័យរបស់ក្រុមណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ វត្តមានលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំកំពូលៗជាមិត្តបរទេសជាច្រើនរូបរបស់លោក រួមទាំងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានស្ថិតក្នុងវេទិការកិត្តិយសនៃក្បួនដង្ហែនាថ្ងៃសុក្រនេះ ដែលរុស្ស៊ីបានប្រារព្ធធ្វើយ៉ាងអាធិកអាធមបំផុត។ លោក Vladimir Putin បាននិយាយនៅក្នុងមហាព្រឹត្តិការណ៍នេះថា “ថ្ងៃនេះយើងទាំងអស់គ្នាបានមកជួបជុំគ្នា និងរួបរួមគ្នាដោយស្ម័គ្រចិត្តដើម្បីផ្តល់នូវសេចក្ដីអំណរ ចែករំលែកទុក្ខលំបាក និងមោទនភាព ការដឹងគុណការ ស្ងើចសរសើរជាមួយ ជូនចំពោះអ្នកជំនាន់មុនដែលបានបង្រួបង្រួមកំទេចក្រុមណាស៊ីឈ្លានពាន ដែលវាគឺជារបស់ដ៏មានតម្លៃបំផុតក្នុងជីវិតមនុស្សរាប់លាន ដើម្បីឲ្យពួកគេទទួលបានសេរីភាពនិងសន្តិភាពនិងកសាងមនុស្សជាតិឡើងវិញ។ ស្ទើរតែគ្រប់ប្រទេសផ្សេងៗទៀតដែលបានកត់សម្គាល់ថា ការបញ្ចប់សង្គ្រាមលោកលើកទី២ ជាមួយនឹងអ្នកគាំទ្រ និងភាពក្លៀវក្លាដ៏អស្ចារ្យជា ដូចគ្នាទៅនឹងប្រទេសរុស្ស៊ីដែរ ដែលជ័យជម្នះលើក្រុមណាស៊ីអាល្លឺម៉ង់កាលពី៨០ឆ្នាំមុន នៅតែជាប្រភពនៃមោទនភាពដ៏ធំធេងបំផុត និងជាពេលវេលាកំណត់នៃប្រវត្តិសាស្ត្រថ្មីរបស់ពួកយើង។ ទិវាជ័យជំនះលើកនេះបានប្រារព្ធនៅថ្ងៃទី០៩ ឧសភា ដែលជាថ្ងៃបុណ្យសាសនាដ៏សំខាន់បំផុតដែររបស់ប្រជាជាតិរុស្ស៊ី ដែលឆ្លុះបញ្ចាំងពីការលះបង់ក្នុងសម័យសង្គ្រាមលោក។ ប៉ុន្តែវាក៏ត្រូវបានយកប្រើប្រាស់ដោយវិមានក្រឹមឡាំង ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងទទួលបានកិត្យានុភាព មហាអំណាចដែលខ្លួនបានបាត់បង់នៅពេលដែលសហភាពសូវៀតដួលរលំក្នុងឆ្នាំ ១៩៩១។ លោក Vladimir Putin បានគ្រប់គ្រងប្រទេសរុស្ស៊ីអស់រយៈពេល ២៥ឆ្នាំមកហើយ ក្នុងចំណោមរយៈកាលប្រវត្តិសាស្រ្ត ៨០ឆ្នាំមកនេះ ដោយលោកបានចូលរួមប្រែក្លាយទិវាជ័យជំនះរបស់រុស្ស៊ី ទៅជាសសរស្តម្ភដ៏សំខាន់នៃអាណត្តិរបស់លោក ហើយលោកបានព្យាយាមប្រើប្រាស់វាដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅលើទឹកអ៊ុយក្រែនដ៏តូច ដែលខ្លួនតែងតែចាត់ទុកថាជាកូនដែលមិនស្តាប់បង្កាប់ឳពុកម្តាយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ