ក្លិបបាល់ទាត់-មិត្តកីឡាករទូទាំងពិភពលោកបានចូលរួមរំលែកទុក្ខចំពោះមរណភាពឪពុករបស់កីឡាករ Lionel Messi ក្នុងវ័យ៦៨ឆ្នាំ! ក្រោយពីអាហ្សង់ទីនក្លាយជាជើងឯករង FIFA World Cup 2026
លោក Jorge Messi ដែលជាឪពុករបស់តារាកីឡាបាល់ទាត់ដ៏ឆ្នើម និងជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានទទួលមរណភាពហើយកាលពីចុងសប្តាហ៍នេះនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៃទីក្រុង Rosario ភាគកណ្តាលនៃប្រទេសអាហ្សង់ទីន។ លោកមានអាយុ ៦៨ឆ្នាំ។ ក្លឹប Atlético Newell’s Old Boys ដែលមានមូលដ្ឋាននៅ Rosario បានប្រកាសពីមរណភាពរបស់លោកដោយបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនិយាយថា៖ លោក Jorge ទទួលបានការព្យាបាលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះសម្រាប់ជំងឺមួយដែលមិនអាចបញ្ជាក់លម្អិតឡើយ។ សារបង្ហោះនេះបានពិពណ៌នាទៀតថាលោកជា “សសរស្តម្ភ និងជាមនុស្សម្នាក់ដែលមានចក្ខុវិស័យច្បាស់លាស់ មានភាពម៉ត់ចត់ និងសេចក្តីស្រលាញ់ ដោយគាំទ្រអាជីពរបស់កីឡាករដ៏ល្អបំផុតគ្រប់ពេលវេលា រួមជាមួយភរិយារបស់លោកគឺអ្នកម្តាយរបស់ Messi លោកស្រី Celia Cuccittini”។ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL ក៏បានផ្ញើសារចូលរួមរំលែកទុក្ខ “ដោយក្តីគោរព និងស្រលាញ់ចំពោះកំពូលកីឡាករឆ្នើម Lionel ដែរ។ Lionel Messi បានដឹកនាំប្រទេសអាហ្សង់ទីនទៅកាន់ចំណាត់ថ្នាក់ជើងឯករងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦នេះ។ ប៉ុន្តែក្នុងការប្រកួតលើកដំបូងរបស់ក្រុមទល់ជាមួយនឹងប្រទេសអាល់ហ្សេរី លោកបានប្រាប់ថាលោកមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីរកបានគ្រាប់បាល់ដំបូងក្នុងចំណោមគ្រាប់បាល់ទាំង៣របស់ខ្លួន។ ក្រោយមកលោកបានស្រក់ទឹកភ្នែកដោយសារ “ហេតុផលដែលមិនទាក់ទងនឹងកីឡានោះទេ”។ លោកបាននិយាយថា “ខ្ញុំបានឆ្លងកាត់ថ្ងៃដ៏លំបាក និងស្មុគស្មាញមួយចំនួនដែលមិនអាចប្រាប់មនុស្សគ្រប់គ្នាបាន”។ «ខ្ញុំសូមអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូ និងមិត្តរួមក្រុមទាំងអស់របស់ខ្ញុំ ពីព្រោះពួកគេតែងតែនៅក្បែរខ្ញុំ ដោយជូនពរខ្ញុំឲ្យមានកម្លាំងចិត្ត ដើម្បីឲ្យខ្ញុំមានសុខភាពល្អ ទោះបីជាឪពុករបស់គាត់កំពុងសម្រាកឈឺនៅលើគ្រែក្តី»។ ប៉ុន្តែន័យក្នុងព័ត៌មាននាពេលនោះបានធ្វើឲ្យក្រុមគ្រួសារ Messi មានក្តីខឹងសម្បារយ៉ាងខ្លាំង ដែលប៉ុន្មានថ្ងៃក្រោយមកពួកគេក៏បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា «លោក Jorge កំពុងជួបប្រទះបញ្ហាសុខភាពប៉ុណ្ណោះ» ដោយមិនបានបញ្ជាក់អំពីស្ថានភាពសុខភាពច្បាស់លាស់ឡើយ។ ឪពុករបស់ Messi គឺជាបុគ្គលតែម្នាក់គត់ដែលបានធ្វើដំណើរជាមួយនឹងកីឡាករ Messi កាលពីនៅក្មេងទៅកាន់ទីក្រុងបាសេឡូណានៅដើមទសវត្សរ៍ឆ្នាំ ២០០០ សម្រាប់ការប្រកួតសាកល្បង នៅក្នុងសាលាយុវជន La Masia របស់ក្លឹបកាតាឡាន។ ពេលនោះ Lionel Messi បានបង្ហាញខ្លួនជាលើកដំបូងក្នុងអាជីពរបស់គាត់នៅឆ្នាំ ២០០៥ ហើយបានឈ្នះពានរង្វាន់ Ballon d’Or ចំនួន៨ដង។ គាត់បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនទៅដណ្តើមយកពានរង្វាន់ World Cup ឆ្នាំ ២០២២។ Lionel Messi ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០០៧ ជាមួយវិទ្យុ del Plata ដែលធ្វើឲ្យមនុស្សគ្រប់គ្នារំជួលចិត្តថា «ឪពុករបស់ខ្ញុំតែងតែនៅក្បែរខ្ញុំជានិច្ច»! «ពេលខ្លះខ្ញុំចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ដើម្បីស្រែកយំ ពេលយើងមកដល់ទីក្រុងបាសេឡូណា ពេលនោះឪពុកខ្ញុំក៏ធ្វើដូចគ្នាដែរ ដោយមិនឲ្យខ្ញុំឃើញគាត់ ឬឲ្យខ្ញុំគិតថាមិនបានឃើញគាត់យំនោះទេ។ ឳពុកកូនយើងទាំងពីរគឺធ្វើពុតថាគ្មានរឿងអ្វីកើតឡើងដូចគ្នា យើងធ្វើពុតថាពួកយើងសុខសប្បាយជាទេ ប៉ុន្តែយើងមិនសុខនោះឡើយ។ ឪពុកខ្ញុំថែមទាំងសួរខ្ញុំទៀតថា៖ ខ្ញុំចង់ធ្វើអ្វីនៅពេលយើងមានអារម្មណ៍ធ្លាក់ទឹកចិត្តម្តងៗ? តើខ្ញុំចង់ស្នាក់នៅឬត្រឡប់ទៅផ្ទះយើងវិញទេ? ហើយបើខ្ញុំនៅ គាត់ក៏នៅជាមួយខ្ញុំដែរ» ដូច្នេះមានន័យថា Messi និង ឪពុករបស់គាត់ពិតជាយល់ចិត្តគ្នាខ្លាំងណាស់ ដែលនេះគឺជាមូលហេតុធ្វើឲ្យកីឡាករ Messi ពិបាកទទួលចំពោះការបាត់បង់ឪពុករបស់គាត់៕
សម្រួលអត្ថបទ៖ សុផារិន្ទ






