ក្រោយពីផ្ទុះសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិកនិងចិន! ថ្ងៃនេះលោក Trump បានជួបពិភាក្សាផ្ទាល់ជាមួយលោក Xi Jinping ហើយនៅប៊ូសាន! ដោយបានហៅជំនួបពួកគេថាជា «G2»

នាព្រឹកថ្ងៃព្រ.ហនេះប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដែលវាគឺជាឱកាសមួយសម្រាប់មេដឹកនាំនៃប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកដើម្បីជម្រុញទំនាក់ទំនងឲ្យមានស្ថេរភាពឡើងវិញ បន្ទាប់ពីមានភាពចលាចលអស់រយៈពេលជាច្រើនខែលើបញ្ហាពាណិជ្ជកម្ម និង ពន្ធគយ។ ការប្រើប្រាស់វិធីសាស្រ្តដម្លើងពន្ធគយដ៏ខ្លាំងរបស់លោកប្រធានាធិបតី Trump ចាប់តាំងពីវិលត្រឡប់មកកាន់សេតវិមានក្នុងអាណត្តិទីពីររបស់លោក រួមផ្សំជាមួយនឹងការកំណត់គោលដៅហាក់ដូជាការសងសឹកលើប្រទេសចិនចំពោះការនាំចេញនូវសារធាតុកម្រ បានផ្តល់មកវិញនូវកិច្ចប្រជុំនេះ សម្រាប់ស្ថានភាពបន្ទាន់ថ្មីមួយដែរ។ មានការទទួលស្គាល់គ្នាទៅវិញទៅមកថាភាគីទាំងពីរមិនចង់ប្រថុយប្រថានលើការបំផ្លាញសេដ្ឋកិច្ចពិភពលោកតាមរបៀបដែលអាចធ្វើឱ្យប៉ះពាល់ដល់ជោគវាសនារបស់ប្រទេសរបស់ពួកគេឡើយ។
លោក Trump បាននិយាយបែបនេះនៅពេលលោកចាប់រលាក់ដៃជាមួយនឹងលោក Xi និងបញ្ជាក់ថា៖ យើងនឹងមានកិច្ចប្រជុំដ៏ជោគជ័យមួយជាមួយគ្នា ហើយខ្ញុំលែងមានមន្ទិលសង្ស័យអ្វីទៀតហើយ”។ ប្រធានាធិបតីអាមេរិកបានបន្ថែមទៀតថា លោក Xi គឺជា “មេដឹកនាំដែលមិនងាយស្រួលនឹងចរចារម្នាក់” ដោយលោក Trump បាននិយាយថា ពួកគេ “អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ប៉ុន្តែពួកគេគឺមានការយល់ដឹងយ៉ាងជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក។ នៅពេលដែលមេដឹកនាំទាំងពីរអង្គុយចុះ លោក Xi បានអានសុន្ទរកថាដែលបានរៀបចំរួចជាស្រេច ដែលសង្កត់ធ្ងន់លើឆន្ទៈក្នុងការធ្វើការជាមួយគ្នា ទោះបីជាមានភាពខុសគ្នាក៏ដោយ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនកិច្ចប្រជុំ មន្ត្រីសហរដ្ឋអាមេរិកបានបង្ហាញសញ្ញាថា លោក Trump មិនមានបំណងចង់ធ្វើឲ្យប្រសើរឡើងចំពោះការគំរាមកំហែងថ្មីៗនេះក្នុងការដាក់ពន្ធនាំចូលបន្ថែម 100% លើទំនិញរបស់ចិននោះទេ ហើយប្រទេសចិនបានបង្ហាញសញ្ញាថាខ្លួនមានឆន្ទៈក្នុងការបន្ធូរបន្ថយលើការគ្រប់គ្រងការនាំចេញរបស់ខ្លួនដ៏កម្រដែរ និងបន្ថែមការទិញសណ្តែកសៀងពីអាមេរិកថែមទៀតដែរ។ អំឡុងពេលលោក Trump ធ្វើដំណើរនៅលើយន្តហោះ Air Force One ទៅកាន់ប្រទេសកូរ៉េខាងត្បូង លោកបានប្រាប់អ្នកយកព័ត៌មានថា លោកអាចនឹងកាត់បន្ថយពន្ធដែលបានដាក់លើប្រទេសចិនកាលពីដើមឆ្នាំនេះទាក់ទងនឹងតួនាទីរបស់ខ្លួនក្នុងការផលិត fentanyl។ មិនយូរប៉ុន្មានមុនកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ លោក Trump បានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់លោកថាកិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំកំពូល “G2” ដែលជាការទទួលស្គាល់ឋានៈរបស់អាមេរិក និងប្រទេសចិនជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីររបស់ពិភពលោក។ ចំណែកក្រុមប្រទេសទាំង ២០ ឬ G20 គឺជាវេទិកាផ្សេងទៀតនៃប្រទេសឧស្សាហកម្មសម្រាប់ពិភពលោក៕

សម្រួលអត្ថបទ៖ សុផារិន្ទ