ក្រុមអ្នកស្ម័គ្រចិត្តបានប្រមូលផ្តុំគ្នាដើម្បីតម្រៀបអំណោយមនុស្សធម៌សម្រាប់ជនរងគ្រោះដោយសាររញ្ជួយដីនៅកូឡុំប៊ី ដែលមានមនុស្សស្លាប់កើនដល់២៧០នាក់ហើយ

អ្នកស្ម័គ្រចិត្ត និងកម្មករជំនួយបានបន្តតម្រៀបអំណោយនៅពហុកីឡដ្ឋានមួយក្នុងទីក្រុង Bogota ខណៈដែលជំនួយជាច្រើនបានមកពីក្រុមអ្នកស្រុក និងដៃគូពាក់ព័ន្ធក្នុងតំបន់បានបន្តហូរចូលមកកាន់ប្រទេសកូឡុំប៊ី ដើម្បីជួយគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយសាររញ្ជួយដីកាលពីថ្ងៃចន្ទកន្លងទៅនេះ។ គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារប្រទេសនៅតំបន់អាមេរិកខាងត្បូងកាលពីដើមសប្តាហ៍នេះ បានសម្លាប់មនុស្សកើនដល់ជាង ២៧០នាក់ហើយ និងធ្វើឲ្យមនុស្សរាប់រយនាក់ទៀតបាត់ខ្លួននៅឡើយ។ ក្រុមអ្នកស្ម័គ្រចិត្តជាង ១៥០០នាក់បានចូលផ្តល់សេវាកម្មរបស់ពួកគេតាមដែលអាចធ្វើទៅបាន ដើម្បីជួយតម្រៀប និងប្រមែប្រមូលអំណោយជាជំនួយនៅពហុកីឡដ្ឋាន El Campín នេះបើយោងតាមនាយកដ្ឋានទំនាក់ទំនង Erika Delgado ហើយហ្វូងមនុស្សជាច្រើនក៏ត្រូវបានគេមើលឃើញមកជាហូរហែរ និង ច្រើនកុះករដើម្បីជួយគ្នាផងដែរ។ លោក Delgado បាននិយាយថា “កាលពីម្សិលមិញយើងទទួលបានអំណោច្រើនខ្លាំងណាស់ យើងបានចាក់បញ្ជូលឃ្លាំងចំនួន៥ហើយ នៅក្នុងពហុកីឡដ្ឋានទាំងស្រុងដើម្បីរៀបចំជាជំនួយមនុស្សធម៌ឲ្យអ្នករងគ្រោះបានគ្រប់ៗគ្នា។ បន្ទាប់មក នៅពេលយប់ យើងត្រូវបើកឃ្លាំងនេះដើម្បីបន្តទទួលជំនួយបន្ថែមទៀត ហើយនៅព្រឹកនេះដែរ យើងក៏បានរៀបចំឃ្លាំងមួយទៀត ដើម្បីទទួលអំណោយសម្បុរសជនទាំងក្នុងស្រុក និង ក្រៅស្រុក៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ