ក្រុមអ្នកស្ម័គ្រចិត្តបាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​តម្រៀប​អំណោយមនុស្សធម៌​សម្រាប់​ជនរងគ្រោះ​ដោយសារ​រញ្ជួយដី​នៅ​កូឡុំប៊ី ដែលមានមនុស្សស្លាប់កើនដល់២៧០នាក់ហើយ

អ្នកស្ម័គ្រចិត្ត និងកម្មករ​ជំនួយបានបន្ត​តម្រៀប​អំណោយ​នៅ​ពហុកីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង Bogota ខណៈដែល​ជំនួយ​ជា ច្រើនបានមក​ពីក្រុម​អ្នកស្រុក និងដៃគូពាក់ព័ន្ធ​ក្នុងតំបន់​បានបន្ត​ហូរ​ចូលមកកាន់​ប្រទេស​កូឡុំប៊ី ដើម្បី​ជួយ​គាំទ្រ​ដល់​អ្នក​ដែល​រងផលប៉ះពាល់​ដោយសាររញ្ជួយដី​កាលពីថ្ងៃចន្ទកន្លង ទៅនេះ។ គ្រោះរញ្ជួយដី​កម្រិត ៧.៤ រ៉ិចទ័រ​បាន​វាយប្រហារ​ប្រទេស​នៅតំបន់អាមេរិក​ខាងត្បូង​កាលពី​ដើមសប្តាហ៍នេះ ​បាន​សម្លាប់​មនុស្ស​កើនដល់ជាង ២៧០នាក់ហើយ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់រយ​នាក់​ទៀត​បាត់ខ្លួននៅឡើយ។ ក្រុមអ្នកស្ម័គ្រ ចិត្ត​ជាង ១៥០០នាក់​បានចូល​ផ្តល់​សេវាកម្ម​របស់​ពួកគេ​តាម ដែលអាចធ្វើទៅបាន ដើម្បី​ជួយ​តម្រៀប និង​ប្រមែប្រមូល​អំណោយ​ជាជំនួយ​នៅ​ពហុកីឡដ្ឋាន El Campín នេះបើយោងតាម​នាយក​ដ្ឋានទំនាក់ទំនង Erika Delgado ហើយ​ហ្វូងមនុស្សជាច្រើនក៏​ត្រូវបាន​គេមើល​ឃើញមកជាហូរហែរ និង ច្រើនកុះករ​ដើម្បីជួយគ្នាផងដែរ។ លោក Delgado បាន​និយាយ​ថា “កាលពីម្សិលមិញយើងទទួលបានអំណោច្រើនខ្លាំងណាស់ យើង​បានចាក់បញ្ជូល​ឃ្លាំង​ចំនួន៥ហើយ ​នៅក្នុង​ពហុកីឡដ្ឋាន​ទាំងស្រុង​ដើម្បីរៀបចំជា​ជំនួយ​មនុស្សធម៌ឲ្យអ្នករងគ្រោះបានគ្រប់ៗគ្នា។ បន្ទាប់មក នៅពេលយប់ យើងត្រូវបើក​ឃ្លាំង​នេះ​ដើម្បី​បន្ត​ទទួល​ជំនួយ​បន្ថែមទៀត ហើយនៅព្រឹកនេះដែរ យើងក៏​បាន​រៀបចំ​ឃ្លាំង​មួយទៀត ដើម្បីទទួលអំណោយសម្បុរសជនទាំងក្នុងស្រុក និង ក្រៅស្រុក៕

សម្រួលអត្ថបទ៖ សុផារិន្ទ