ក្រុមអ្នកវិនិយោគជាតិ និងអន្តរជាតិ ជួបជុំគ្នាពិភាក្សា ពាណិជ្ជកម្ម និងការវិនិយោគសកល (Global Business and Investment Opportunities) ដើម្បីពិភាក្សាអំពីភាពជាពលរដ្ឋ និងលំនៅដ្ឋានសកលដោយការវិនិយោគ ទីផ្សារអចលនទ្រព្យប្រណីតអន្តរជាតិ ការរំខានពាណិជ្ជកម្មសកល ការគ្រប់គ្រងហានិភ័យកម្រិតខ្ពស់ និងការអភិវឌ្ឍន៍សហគមន៍។ វេទិការនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានឯកឧត្តម ឧញ៉ា ងួន ម៉េងតិច រួមនិងវាលគ្មិលជាតិ និងអន្តរជាតិជាច្រើនរូប ក្រោមការរៀបចំឡើងរបស់ ក្រុមហ៊ុន Henley & Partners និង ក្រុមហ៊ុន Christie’s International Real Estate កាលពីពេលថ្មីនេះ នាសណ្ឋាគារ NOVATEL Phnom Penh BKK1 រាជធានីភ្នំពេញ ។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានអោយដឹងថា ព្រឹត្តិការណ៍ ពាណិជ្ជកម្ម និងការវិនិយោគសកល (Global Business and Investment Opportunities) នាពេលនេះ មានការប្រមូលផ្តុំ និងជួបជុំគ្នាដោយមានវត្តមាន អ្នកដឹកនាំឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម សហគ្រិន អ្នកច្នៃប្រឌិត និងឧកញ៉ាធុរកិច្ចមកពីទូទាំងប្រទេសកម្ពុជា និងត្រូវបានធ្វើឡើង ក្នុងគោលពិភាក្សាអំពីភាពជាពលរដ្ឋ និងលំនៅដ្ឋានសកលដោយការវិនិយោគ ទីផ្សារអចលនទ្រព្យប្រណីតអន្តរជាតិ ការរំខានពាណិជ្ជកម្មសកល ការគ្រប់គ្រងហានិភ័យកម្រិតខ្ពស់ និងការអភិវឌ្ឍន៍សហគមន៍។ កិច្ចពីភាក្សាថ្ងៃនេះ ក៏បាននិយាយអំពីសេវាកម្មអន្តោប្រវេសន៍ និង អចលនទ្រព្យអន្តរជាតិ។
ឯកឧត្តម ឧញ៉ា ងួន ម៉េងតិច បានបន្តថានៅក្នុងពេលវេលាដែលយុទ្ធសាស្ត្រវិនិយោគសកលទាមទារទាំងភាពធន់ និងការបង្កើតថ្មី ប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅនៃសារៈសំខាន់ភូមិសាស្ត្រ យុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាប្រទេសមួយដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តាមរយៈកំណែទម្រង់ កំណើនដែលជំរុញដោយយុវជន និងសមាហរណកម្មក្នុងតំបន់។
គូសបញ្ជាក់ថា ក្រុមហ៊ុន Henley និង Partners Global Citizenship Firm គឺជាក្រុមហ៊ុន ផ្តល់នូវសេវាកម្មធ្វើចំណាកស្រុកវិនិយោគ ដោយផ្តល់ជូននូវដំណោះស្រាយជាពលរដ្ឋ និង លំនៅឋានជាយុទ្ធសាស្ត្រ ដែលសម្របទៅនឹងបុគ្គលដែលមានតម្លៃសុទ្ធខ្ពស់។ ជាមួយគ្នានោះក្រុមហ៊ុន Christie’s International Real Estate គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងវិស័យអចលនទ្រព្យប្រណិត ដែលគាំទ្រដោយមរតក និងការជឿជាក់នៃម៉ាក Christie’s ។ Christie’s International Real Estate ផ្តល់សេវាកម្មភ្ជាប់អ្នកទិញ និងអ្នកលក់ដែលមានជំនាញ ច្បាស់លាស់ជាមួយនឹងលក្ខណៈសម្បត្តិពិសេស ផ្តល់ជំនាញដែលមិនអាចប្រៀបផ្ទឹម បាន ការឈានទៅដល់អន្តរជាតិ និងសេវាកម្មផ្ទាល់ខ្លួន។
ឯកឧត្តមឧកញ៉ា តាមរយៈវេទិការនេះ បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យស្តាប់ដោយយកចិត្តទុកដាក់ ចំពោះសេវាកម្មរបស់ពួកគេ ហើយសួរសំណួរឱ្យបានច្រើនតាមដែលអាចធ្វើទៅបានអំពីប្រធានបទ និង សេវាកម្មរបស់ពួកគេ ដើម្បីទទួលបានការយល់ដឹងឱ្យបានស៊ីជម្រៅ និងពិចារណាជ្រើសរើស សេវាកម្មណាមួយដែលអាចទទួលយកបានសម្រាប់អ្នក៕