ក្រុមហ៊ុន Yako Technology ផ្តល់ កាតាបកាស និងដបទឹកចំនួន ៤៦ឈុត ដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់សិស្សានុសិស្សដែលជាប់និទ្ទេសA ចំនួន ៤៦នាក់ មកពីខេត្តក្រចេះ,
ភ្នំពេញ ៖ សម្ភារៈប្រើប្រាស់មួយចំនួនរួមមាន កាតាប កាស និងដបទឹកចំនួន ៤៦ឈុត ជាអំណោយរបស់ ក្រុមហ៊ុន Yako Technology (Cambodia) Co., Ltd បានផ្តល់ជូនដល់ក្រសួង ដើម្បីចែកជូនដល់សិស្សានុសិស្សដែលជាប់និទ្ទេសA ចំនួន ៤៦នាក់ មកពីខេត្តក្រចេះ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម លឹម ជ័យទ័ត្ត នាយករងខុទ្ទកាល័យ និងជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Zheng Ketao អគ្គនាយកក្រុមហ៊ុន Yako Technology (Cambodia) Co., Ltd
ដែលបានផ្តល់កាស កាតាប និងដបទឹកចំនួន ៤៦ឈុត មកក្រសួងព័ត៌មាន ដើម្បីផ្តល់ជូនសិស្សានុសិស្សដែលជាប់និទ្ទេស A មកពីខេត្តក្រចេះ ។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់ លោកអគ្គនាយក លើការងារសង្គម និងការលើកកម្ពស់វិស័យអប់រំតាមរយៈក្រសួង ព័ត៌មាន ៕



