ក្រុមហ៊ុន Huawei បានដាក់សម្ពោធជាផ្លូវការនូវទូរស័ព្ទឆ្លាតវៃ Mate X7 ដែលមានអេក្រង់បត់លំដាប់លេខ១ និងប្រព័ន្ធបញ្ញាសប្បនិម្មិត AI ជំនាន់ក្រោយ
ដើមឆ្នាំ២០២៦ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានធ្វើឱ្យពិភពស្មាតហ្វូនកក្រើកម្តងទៀតដោយបានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវផលិតផលជំនាន់ថ្មីគឺ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១ Huawei Mate X7 និងរួមមាន Huawei FreeClip 2, Huawei MatePad 12 X (New) និង Huawei WiFi Mesh 3X Pro ។
Huawei Innovative Product Launch Event បានប្រព្រឹទ្ធទៅនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមវត្តមានឯកឧត្តម ខៀវ កាញ្ញារិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ក្រុមហ៊ុន Huawei បានបញ្ជាក់ថាសម្រាប់មន្ត្រីរាជការ-ក្រុមហ៊ុន និងអ្នកជំនួញ ស្មាតហ្វូន Mate X7 មិនគ្រាន់តែជាឧបករណ៍ទំនាក់ទំនងប៉ុណ្ណោះទេ តែជា”ការិយាល័យចល័ត” និងជាផ្នែកមួយដែលបង្ហាញពីកិត្យានុភាពនៃអ្នកប្រើប្រាស់។ Huawei Mate X7 ត្រូវបានរចនាឡើងដើម្បីឆ្លើយតបយ៉ាងល្អឥតខ្ចោះចំពោះតម្រូវការទាំងនេះ តាមរយៈចំណុចសំខាន់ៗទាំង ៥ ខាងក្រោម៖
១. ដំណើរការកម្មវិធី Google និងកម្មវិធីប្រើប្រចាំថ្ងៃយ៉ាងរលូន៖ ក្តីបារម្ភរឿងកម្មវិធី Google ត្រូវបានដោះស្រាយយ៉ាងល្អប្រសើរសម្រាប់អ្នកដែលត្រូវធ្វើការងារប្រចាំថ្ងៃ។
២. កាមេរ៉ា XMAGE ថតរូបពណ៌ច្បាស់ដូចភ្នែកមើលឃើញ៖ លោកអ្នកអាចថតរូបដូចភ្នែកមើលឃើញ សកម្មភាពក្រុមគ្រួសារ ឬសកម្មភាពដែលមានចលនាលឿនក៏លោកអ្នកថតបានច្បាស់ល្អដែរ ជាពិសេសសម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនួញ កាមេរ៉ាមិនគ្រាន់តែសម្រាប់ថតរូបលេងទេ តែក៏ជាឧបករណ៍កត់ត្រាឯកសារ និងបង្ហាញភាពច្បាស់លាស់។
៣. ភាពធន់កម្រិតកំពូល ទំនុកចិត្តក្នុងការធ្វើដំណើរ៖ លោកអ្នកអាចចុះពិនិត្យការងារ ឬធ្វើដំណើរញឹកញាប់ ត្រូវការទូរស័ព្ទធន់រឹងមាំ ជៀសវាងការធ្លាក់បែកដោយអចេតនាធ្វើឲ្យខកខានការងារ។
-បច្ចេកវិទ្យាការពារបែក: Mate X7 បំពាក់ដោយកញ្ចក់ Kunlun Glass ជំនាន់ចុងក្រោយ, អេក្រង់ក្នុងមានបន្ទះការពារ 3ស្រទាប់ និងតួខ្លួនផលិតពីកម្រិត Aerospace Grade ដែលធន់នឹងការធ្លាក់បែក ឬការប៉ះទង្គិចដោយចៃដន្យបានយ៉ាងល្អ។
-ការការពារទឹក: មុខងារការពារទឹកកម្រិត IP58 និង IP59 ដែលអាចទប់ទល់នឹងទឹកសីតុណ្ហភាព 80˚ ទោះបីលោកកំពប់កាហ្វេក្តៅលើ Mate X7 នៅតែមានសុវត្ថិភាព។
៤. AI ឆ្លាតវៃ ជាលេខាផ្ទាល់ខ្លួនដ៏មានសមត្ថភាព៖ បច្ចេកវិទ្យា AI នៅក្នុង Mate X7 ដើរតួជាជំនួយការដែលជួយសន្សំពេលវេលាសម្រាប់ថ្នាក់ដឹកនាំដែលមានការងារមមាញឹក។
– ការបកប្រែភាសា: មុខងារ AI Translate អាចបកប្រែភាសាបានភ្លាមៗ (Real-time translation) ដែលជួយសម្រួលដល់ការជជែកជាមួយភ្ញៀវបរទេស ឬដៃគូវិនិយោគអន្តរជាតិ៕



