ក្រុមហ៊ុន China Huaneng Group បានរៀបចំវេទិកាជាលើកដំបូង ដែលមានប្រារព្ធការប្រកួតវោហាកោសល្យនិស្សិតកម្ពុជា “ពានរង្វាន់ហួរនឹង” និងសកម្មភាពសិប្បកម្មប្រពៃណីចូលឆ្នាំចិន
នៅថ្ងៃទី១៣ ខែកុម្ភៈ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំមមែ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិនកំពុងខិតជិតចូលមកដល់ ក្រុមហ៊ុនChina Huaneng Group និងសម្ព័ន្ធវប្បធម៌កម្ពុជា–ចិន Cultural Exchange Network of Cambodia and China រួមទាំងទំនប់វារីអគ្គិសនីទន្លេសេសានក្រោម២ បានរៀបចំវេទិកាការប្រកួតវោហាកោសល្យនិស្សិតកម្ពុជា“ពានរង្វាន់ហួរនឹង” និងសកម្មភាពសិប្បកម្មប្រពៃណីចូលឆ្នាំចិនលើកដំបូងជាផ្លូវការ ដែលមានទីតាំងស្ថិតនៅរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីគ្រូបង្រៀន និងសិស្សជាង ១០០នាក់ មកពីវិទ្យាស្ថានខុងជឺ រួមទំាងវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់។
ប្រធានបទនៃវេទិកានេះ «ការប្រកួតវោហាសាស្រ្តលាឆ្នាំចាស់ ដើម្បីបើកស្វាគមន៏ទទួលឆ្នាំថ្មី» ដោយផ្តោតសំខាន់លើចំនុចធំៗចំនួនពីរគឺ«ការផ្លាស់ប្តូរគំនិតតាមរយៈការប្រកួតវោហាកោសល្យ បូករួមនឹងការស្វែងយល់ពីវប្បធម៌»។ នៅក្នុងវគ្គការប្រកួតវោហាសាស្រ្ត ក្រុមទាំងពីរបានពិភាក្សាលើប្រធានបទ«ពិធីបុណ្យប្រពៃណី តើគួរបន្តតាមបែបទំនៀមទម្លាប់ ឬគួរកែប្រែ និងធ្វើបច្ចប្បន្នភាពទៅតាមសម័យកាល»។ ការពិភាក្សានេះមិនត្រឹមតែបានបង្ហាញ និងបកស្រាយយ៉ាងស៊ីជម្រៅអំពីអត្ថន័យនៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការគិតពិចារណាប្រកបដោយហេតុផលអំពីការវិវត្តនៃសម័យកាលផងដែរ។ តាមរយៈការផ្លាស់ប្តូរផ្នត់គំនិត យុវជនបានពង្រឹងការយល់ដឹង និងការឯកភាពគ្នាទៅវិញទៅមក។ក្នុងវគ្គស្វែងយល់ពីវប្បធម៌ ក្នុងសកម្មភាពសិប្បកម្មប្រពៃណីចូលឆ្នាំចិនបានរៀបចំ៖ “ការសរសេរអក្សរជូនពរជាភាសាចិន” “ការកាត់ក្រដាសជូនពរពណ៍ក្រហម” “ការស្លៀកសម្លៀកបំពាក់ប្រពៃណីចិន” “ការសរសេរពាក្យស្វាគមន៍ចូលឆ្នាំថ្មី”-ល-។ដែលអនុញ្ញាតឲ្យយុវជនកម្ពុជា និងចិន ទទួលបទពិសោធន៍ផ្ទាល់ពីភាពទាក់ទាញអំពីវប្បធម៌ប្រពៃណីចិន ដើម្បីបង្កើនភាពជិតស្និទ្ធ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិនរួមគ្នា។
វេទិកានេះរៀបចំដោយក្រុមហ៊ុន China Huaneng Group ដែលជាដំណើរគម្រោងចាប់ផ្តើមពីវារីអគ្គិសនី ចូលទៅកាន់សាលារៀន និងសង្គមជាតិ ដើម្បីពង្រឹងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនរបស់ប្រទេសកម្ពុជា និងចិន។ប្រធានបទនៃវេទិកានេះគឺយក“វប្បធម៌ឆ្នាំថ្មីប្រពៃណីចិន” ជាស្ពាន ដើម្បីចែករំលែកនូវបទពិសោធន៍វប្បធម៌ប្រកបដោយភាពកក់ក្តៅ អត្ថន័យជ្រាលជ្រៅ និងមានតម្លៃខ្ពស់ ដែលបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន China Huaneng Group ក្នុងការបំពេញទំនួលខុសត្រូវសង្គមនៅក្រៅប្រទេស និងបម្រើដល់ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ដើម្បីបង្កើនថាមពលឲ្យយុវជន សម្រាប់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីនេះ៕



