ក្រុមហ៊ុន China Datang (CHD) និង (CPG)ប្រារព្ធព្រឹត្តិការណ៍ទទួលស្វាគមន៍ គ្រូបង្រៀននិងនិស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ចុះទស្សនកិច្ចសិក្សា

នៅថ្ងៃទី ១៣ ខែ ឧសភា ២០២៥ ក្រុមហ៊ុន CAMBODIAHYDROPOWER DEVELOPMENT CO., LTD(CHD) និង CAMBODIAN POWER GRID CO., LTD (CPG) បានរៀបចំពិធីបើកទទួលសហគ្រាសពីខាងក្រៅប្រចាំឆ្នាំ ២០២៥ នៅស្ថានីយបំប្លែងអគ្គិស-នីពោធិ៍សាត់ ក្រោមប្រធានបទ “ស្វែងរកភាពល្អឆ្នើម ដើម្បីបម្រើភាពរុងរឿងក្នុងអនាគត”។ ព្រឹត្តិការណ៍នេះបានទទួលការចូលរួមពីគ្រូបង្រៀននិងនិស្សិតជាង៣០នាក់មកពីផ្នែកវិស្វកម្មអគ្គិសនី នៃសកលវិទ្យាល័យពោធិ៍សាត់។
ក្នុងកំឡុងព្រឹត្តិការណ៍នេះ អ្នកចូលរួមបានទស្សនាស្ថានីយបំប្លែងអគ្គិសនី និង ទីកន្លែងដែលផ្ទុកឧបករណ៍ឆ្លាតវៃ(…)។ បុគ្គលិកក្រុមហ៊ុនបានពន្យល់អំពីរចនាសម្ព័ន្ធ និងគោលការណ៍ដំណើរការដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក(ឌ្រួន)សម្រាប់ពិនិត្យបណ្តាញអគ្គិសនីដោយមានវីដេអូបង្ហាញអំពីការប្រើប្រាស់ក្នុងការត្រួតពិនិត្យជាក់ស្តែង។ ក្រុមហ៊ុនក៏បានណែនាំអំពីយន្តការពិនិត្យស្ថានីយបំប្លែងអគ្គិសនីដំបូងគេបង្អស់នៅកម្ពុជា ដែលមានសមត្ថភាពក្នុងការប្រមូលទិន្នន័យនិងត្រួតពិនិត្យឧបករណ៍អគ្គិសនីពីចម្ងាយ។ ព័ត៌មាននេះត្រូវបានបង្ហាញតាមគំរូ (sandbox) ដើម្បីអោយយល់អំពីដំណើរការធ្វើបញ្ជាលើបណ្តាញអគ្គិសនី។
លើសពីនេះទៀត ពួកគេក៏បានចូលរួមក្នុងវគ្គហ្វឹកហាត់អំពីការឆ្លើយតបបន្ទាន់ ដោយប្រើប្រាស់បច្ចេកទេស CPR (សង្រ្គោះបន្ទាន់ ចលនាបេះដូង និងដង្ហើម) ក្នុងករណីអគ្គិសនីឆក់ ដើម្បីបង្កើនសមត្ថភាពក្នុងការដោះស្រាយស្ថានការណ៍អាសន្ន។ សម្រាប់ការកែលម្អ ការយល់ដឹងអំពីសុវត្ថិភាព ក្រុមហ៊ុនបានរៀបចំវគ្គបណ្តុះបណ្តាលសុវត្ថិភាពភ្លើង ដោយបង្ហាញពីវិធីបង្ការភ្លើងឆេះ ការប្រើប្រាស់ឧបករណ៍បាញ់ភ្លើងនិងអនុញ្ញាតឱ្យមានការអនុវត្តជាក់ស្តែង ដើម្បីអោយនិស្សិតបានទទួលបទពិសោធន៍ផ្ទាល់ពីជំនាញសុវត្ថិភាព។
ក្នុងវគ្គសន្ទនាបន្ត ក្រោយគ្រូនិងនិស្សិតបានទស្សនាវីដេអូផ្សព្វផ្សាយអំពីក្រុមហ៊ុន និងវីដេអូអប់រំសុវត្ថិភាពស្ដីអំពីបណ្តាញបញ្ជូនអគ្គិសនីវីដេអូទាំងនេះបានផ្តល់ឱ្យនិស្សិតនូវការយល់ដឹងបន្ថែមអំពីសកម្មភាពប្រតិបត្តិការ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអនុវត្តន៍កិច្ចការទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ តំណាងសាកលវិទ្យាល័យពោធិ៍សាត់ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់សហប្រតិបត្តិការជាមួយក្រុមហ៊ុន ដើម្បីបង្កើនឱកាសហាត់ការនិងការងារសម្រាប់និស្សិត និងជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស។
ក្នុងព្រឹត្តិការណ៍លើកនេះ មិនត្រឹមតែបានបង្កើនការយល់ដឹងរបស់និស្សិតអំពីបច្ចេកវិទ្យាថ្មីៗក្នុងវិស័យអគ្គិសនីទេ ប៉ុន្តែក៏បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពបច្ចេកទេស និងការ
ប្តេជ្ញារបស់ក្រុមហ៊ុនចំពោះសង្គមនៅកម្ពុជា។ ព្រឹត្តិការណ៍នេះបានរួមចំណែកបង្កើនសហ-ការអន្តររវាងសាកលវិទ្យាល័យ និងសហគ្រាស ក៏ដូចជាការលើកស្ទួយភាពល្បីល្បាញ និងការទទួលស្គាល់ពីសំណាក់សាធារណជនក្នុងតំបន់ផងដែរ។