ក្រុមហ៊ុនវិនិយោគនៃទីក្រុងណានជីង ប្រទេសចិន ស្វែងយល់ពីការវិនិយោគ និងអភិវឌ្ឍន៍

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបជាមួយក្រុមហ៊ុនវិនិយោគមកពីទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹក នាំដោយលោក Gao Gu Guang អនុប្រធានក្រុមហ៊ុន Divelopment Co,Ltd ដើម្បីស្វែងយល់ពីការវិនិយោគ និងការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ រសៀលថ្ងៃពុធទី៦ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូទីក្រុងណានជីង ដែលមក ដល់ខេត្តព្រះសីហនុ ព្រមទាំងបានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជាខេត្តស្ថិតនៅទិសនារតីនៃប្រទេសកម្ពុជា មានឆ្នេរ កោះស្រស់ស្អាត ត្រូវបានសមាជិកក្លឹបឆ្នេរសមុទ្រស្អាតដាក់បញ្ជូលជាសមជិកក្លឹបឆ្នេរស្អាតលើពិពភលោក ហើយវិស័យដែលមានសក្តានុពលមានដូចជាការដឹកជញ្ជូនមាន ដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាសម្រាកលម្ហែយ៉ាងច្រើន ហើយត្រូវបានប្រសិទ្ធនាមថា ជា “តារារះនាទិសនារតី” ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា វិស័យដឹកជញ្ចូនរបស់ខេត្តមាន ផ្លូវគោក ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក, ផ្លូវ អាកាស មានផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ បច្ចុប្បន្នមានជើង ហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តនៃប្រទេសចិន ហើយខែក្រោយ និងមានការហោះហើរត្រង់ពីខេត្តព្រះ សីហនុ ទៅកាន់ខេត្តពីរបន្ថែមទៀត នៃប្រទេសចិន ហើយទីក្រុងណានជីង ក៏ជាគោលដៅហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងផ្លូវទឹក មានកំពង់ ផែអន្តរជាតិចំនួន៣ ក្នុងនោះកំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នកំពុង ធ្វើការអភិវឌ្ឍជា៣ តំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ មានជម្រៅទឹក ១៧,៥០ម៉ែត្រ អាចឱ្យនាវាដែលចរាចរណ៍លើពិភពលោកចូលចតបាន។ រាជរដ្ឋាភិបាល បានរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកចេញជា ១.ការដឹកជញ្ជូនភស្តុភាកម្ម និងឧស្សាហកម្ម ២.ទីក្រុងសមាហរណកម្ម ៣.តំបន់ទេសចរណ៍នៅតាមបណ្តាកោះ ទន្ទឹមនោះស្រុកកំពង់សិលា ក៏ជាតំបន់ឧស្សាហកម្ម និងកសិឧស្សាហកម្ម ហើយភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ ។
លោក កៅ គូគ័ង Gao Gu Guang អនុប្រធានក្រុមហ៊ុន Divelopment Co,Ltd បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ហើយដំណើរទស្សន កិច្ចមកកាន់កម្ពុជា ប្រតិភូបានទៅទស្សនកិច្ចតំបន់ផលិតស្រូវ និងកែច្នៃគ្រាប់ស្វាយចន្ទី ប្រតិភូរបស់លោកចាប់អារម្មផ្នែកកសិកម្មនៅកម្ពុជា ហើយប្រជាជនចិន មាន ការ ពេញនិយម នៃផលិតផលកសិកម្មរបស់កម្ពុជា មានដូចជា ផ្លែធូរេន ស្វាយ ខ្នុរ ។ ខេត្តព្រះសីហនុ ជាខេត្តមានផ្លុវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស មានភាពងាយ ស្រួលធ្វើឲ្យភ្ញៀភ្ញៀវទេសចរមានការរីកចម្រើនធ្វើឱ្យទំទំនាក់ទំនងរវាងប្រជាជនចិន និងប្រជាជនកម្ពុជាកាន់តែរីកចម្រើន ម្យ៉ាងទៀតការជោគជ័យនៃការហោះហើរត្រង់ពីទីក្រុងណានជីង មកកាន់ខេត្តព្រះសីហនុ និងទទួលបានភ្ញៀវ ទេសចរកាន់តែច្រើន ដោយសារខេត្តជាំងស៊ូ មានសេដ្ឋកិច្ចធំទី២ នៃប្រទេសចិន ហើយគណ:ប្រតិភូនឹងប្តេជ្ញាចិត្តនៅពេលត្រឡប់ទៅចិនវិញ នឹងដឹកនាំអ្នកវិនិយោគមកសិក្សាវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ។លោកសង្ឃឹមថា នឹងទទួលបានព័ត៌មានស្តីពីការអភិ វឌ្ឍន៍លើគម្រោងឯកសារមួយចំនួនពាក់ព័ន្ធលើការអនុគ្រោះផ្នែកព័ន្ធផងដែរ ។
ក្នុងឱកាសនោះ លោក ក៏បានអញ្ជើញគណ:ប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចនៅទីក្រុងណានជីង នៃខេត្តជាំងស៊ូ នៅ ពេលណាមួយសមស្រប ៕