ក្រុមយោធាចារ្យ សិក្ខាកាមបរទេស និងមន្ត្រីតំណាង អង្គការសហប្រជាជាតិនៃវគ្គហ្វឹកហ្វឺនប្រមាណ ៤០រូប បំពេញ ទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ កងយោធាជា សិក្ខាកាម និងយោធាចារ្យ សរុបចំនួន ៤១រូប មកពីប្រទេសកម្ពុជា ជប៉ុន បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ប៊ូតាន និងតំណាងអង្គការសហប្រជាជាតិ ដែលកំពង់ហ្វឹកហ្វឺនគ្រឿងចក្រវិស្វកម្មធុនធ្ងន់ក្រោមកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ នៅក្នុងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិខេត្តកំពង់ស្ពឺ បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដើម្បីស្វែងយល់អំពីសមិទ្ធផលរបស់ សាលាក្តីខ្មែរក្រហម និងកម្មវិធីអនុវត្តមុខងារសេស់របស់ អ.វ.ត.ក.។
ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន រដ្ឋបាលស្តីទីនៃ អ.វ.ត.ក.បានសម្តែងការសាទរឺចំពោះការអញ្ជើញមកដល់របស់កងទ័ព្វអន្តរជាតិទាំងអស់នេះដោយលោកបានបញ្ជាក់ ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស្រ្តកម្ពុ ជាក្នុងសម័យខ្មែរក្រហមផងដែរ។
ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍ថា “ដំណើរទស្សនកិច្ចរបស់ កងទ័ពអន្តរជាតិមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នេះ គឺពិតជាមានន័យណាស់សម្រាប់មជ្ឈមណ្ឌលធនធាន និងអ្នកចូលរួមទាំងអស់។ ទស្សនកិច្ចនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះយត្តិធម៌ និងគណនេយ្យភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងពង្រឹង ចំណងនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗផងដែរ។ អ្នកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគោរពច្បាប់អន្តរជាតិ ហើយយើងរួមគ្នាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រឈមមុខនឹង “និទណ្ឌភាព និងការលើកកម្ពស់សន្តិភាពតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា”។
សូមបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចនេះថ្នាក់ដឹកនាំនៃ អ.វ.ត.ក. និងមន្ត្រីពាក់ព័ន្ធបានទទួលស្វាគមន៍និងធ្វើបទបង្ហាញអំពីសមិទ្ធផលរបស់សាលាក្តីខ្មែរក្រហម សារៈសំខាន់នៃការជំនុំជម្រះក្តីសម្រាប់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ និងមុខងារស្សសល់របស់ អ.វ.ត.ក. ដែលកំពុងអនុវត្តក្នុងដំណាក់កាលក្រោយជំនុំជម្រះក្តី។
លើសពីនេះប្រតិភូក៏អញ្ជើញទស្សនាបណ្ណាល័យ ឯកសារទទួលបានពីការជំនុំជម្រះក្តីក្នុងបណ្ណសារ រថយន្តក្រុង អ.វ.ត.ក. ចល័តឯកសារផ្សព្វផ្សាយរបស់ អ.វ.ត.ក. និងយល់ដឹងពីរបៀបចូលទៅពិនិត្យមើល ឯកសារឌីជីថលជាង ២.៤លានទំព័រក្នុងបណ្ណសារ៍ឌីជីថលរបស់ អ.វ.ត.ក. ផងដែរ។ ជាមួយគ្នានេះផងដែរ ប្រតិភូបានអញ្ជើញទស្សនកិច្ចនៅសារះមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងមជ្ឈមណ្ឌលឺ ប្រល័យពូជសាសន៏ផងដែរ៕