ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) បានរួមគ្នាប្រារព្ធ ពិធីអបអរសាទរខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥

ដើម្បីសម្តែងនូវក្តីសប្បាយរីករាយ និងការចូលរួមអបអរសាទរនូវទិវាដ៏មានអត្ថន័យនេះ ឱ្យស្របតាមសារលិខិតរបស់ សម្តេចអគ្គមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងចសារាចរ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ០៦ សរ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) បានរួមគ្នាប្រារព្ធធ្វើពិធីអបអរសាទរនេះឡើង ក្រោមប្រធានបទ “ សហជីពរួមគ្នា ធ្វើឱ្យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ” ដោយមានអ្នកចូលរួមពីសំណាក់ថ្នាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំសហភាពសហជីព សព័ន្ធសហជីព ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកាប្រមាណជាង ៣,០០០នាក់ នាពេលនេះ។
ឯកឧត្តម គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា NACC បានបញ្ជាក់ទៀតថា៖ការប្រារព្ធ ទិវាពលកម្មអន្តរជាតិ ១ឧសភា មានការចូលរួមសហ ការពីសំណាក់សហជីពធំចំនួន២គឺ៖សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា NACC និងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក្រោមទិស ដៅ”សហជីពរួមគ្នា ដើម្បីសហគ្រាសមួយ ជាសហគមន៏សុខ សាន្ត” និងជាការថ្លែង អំណរគុណដល់កម្មករ កម្មការិនីដែលបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើនគួរឲ្យកត៎សំគាល់ ចូលរួមកាត់ បន្ថយភាពភាពក្រីក្រ និងកាត់បន្ថយការចំ ណាកស្រុកទាំងប្រថុយប្រថាន។
នាឱកាសនោះដែរ ឯកឧត្ដម មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU មានប្រសាសន៏ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតែងតែគិតគូពីសុខទុក្ខរបស់បង ប្អូន កម្មករ កម្មការិនី នៅកម្ពុជា ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ដែលមាន សម្តេច តេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំបន្តដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់ នៅរបស់បងប្អូន កម្មករនិយោជិត ក៏ដូច ជាប្រជាពលរដ្ឋទូទៅ ដោយបានរៀបចំបង្កើតឡើងនូវយន្តការត្រីភាគី ក្រោមការ ដឹកនាំ និងរៀបចំដោយ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ យន្តការនេះ មានឈ្មោះថា ៖ក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបររមា ដែលជាយន្តការមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ពិភាក្សាគ្នា អំពីការតម្លើងប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ប្រាក់ឈ្នួលអប្បបរមាទទួលបាន ចំនួន ២០៨ ដុល្លារក្នុង១ខែ និងប្រាក់បន្ទាប់បន្សំ មួយចំនួនទៀត ។
ឯកឧត្ដម មុំ សៀក បញ្ជាក់ទៀតថា -សហជីពធំៗ បានរួមគ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចូលរួមដោះស្រាយគ្រប់បញ្ហានានាដែលបានកើតមាននៅតាមបណ្តារោងចក្រ សហគ្រាស
សហជីពរួមគ្នា ដើម្បីសហគ្រាសមួយ ជាសហគមន៏សុខសាន្ត នៅកម្ពុជា។
ឯកឧត្ដមបន្តថា នៅប្រទេសកម្ពុជា វត្តមានរបស់សហជីព ត្រូវបានគេសង្កេតឃើញជាលើកដំបូងនៅក្នុងរបបរាជានិយមខ្មែរអំឡុងឆ្នាំ១៩៥០ ចំពេលដែលមានដំណើរផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស សារៈសំខាន់នៃតួនាទី និងមុខងាររបស់សហជីព ត្រូវបានលេចចេញជារូបរាងយ៉ាងច្បាស់សម្រាប់ក្រុមដែលពួកគេតំណាងអោយ ។ បន្ទាប់ពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សហជីពបានចាប់ចាក់ឬសភ្លាមៗនៅក្នុងឆ្នាំ១៩៩៦។
ចាប់តាំងពីទទួលបានសន្តិភាព និងស្ថេរភាពនយោបាយនៅទសវត្សឆ្នាំ១៩៩០ ប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន។ ប៉ុន្មានឆ្នាំមកនេះវិស័យការងារបានជំរុញសេដ្ឋកិច្ចជាតិ បានក្លាយជាសរសរគ្រឹះដ៏សំខាន់សម្រាប់ប្រទេសដូចជាវិស័យកាត់ដេរ និងវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យ
សំណង់ និងផលិតកម្ម។ ការកើនឡើងនៃចំនួនកម្មករនិយោជិតនៅក្នុងវិស័យផ្សេងៗគ្នាទាំងនេះ បានធ្វើឱ្យពួកគេក្លាយជាក្រុមមនុស្សដ៏សំខាន់់មួយនៅក្នុងសង្គម។ ដើម្បីឱ្យសម្លេង និងមតិបស់ពួកគេត្រូវបានដឹងលឺជាសាធារណៈ កម្មករជាច្រើនបានប្រមូលផ្តុំគ្នានៅក្រោមស្ថាប័នពិសេសមួយហៅថា “សហជីព”។ តួនាទីរបស់ស្ថាប័ននេះ គឺជួយសម្រួល ចរចារ និងផ្តល់ជាសំលេងដល់ក្រុមណាមួយដែលពួកគេតំណាងអោយ ដើម្បីឆ្លើយតបទៅកាន់ក្រុមដ៏ទែទៀតក្នុងសង្គមដូចជា រដ្ឋាភិបាល ឬ និយោជក។