ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បុរស និងនារី បានឡើងទៅកាន់ជុំចុងក្រោយ ជើងឯកពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក IESF Esports World Championship ឆ្នាំ ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា។
ក្រុមបុរសជម្រើសជាតិកម្ពុជា ក្រុមបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ១ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 – Men ដែលបញ្ចប់នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៥។
លទ្ធផលវគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមបុរសកម្ពុជា
• ចាញ់ ឥណ្ឌូណេស៊ី ១-២
• ឈ្នះ ឡាវ ២-០
• ឈ្នះ វៀតណាម ២-០
• ឈ្នះ ហ្គាំ ២-០
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
• ឈ្នះ ហ្វីលីពីន ២-០
វគ្គផ្តាច់ព្រ័ត្រ
•ឈ្នះ ឥណ្ឌូណេស៊ី ២-១
ក្រុមនារីជម្រើសជាតិកម្ពុជា
ក្រុមនារីកម្ពុជា បានទទួលបានចំណាត់ថ្នាក់លេខ ២ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 ដែលបញ្ចប់នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៥។
លទ្ធផល វគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមនារីកម្ពុជា
• ចាញ់ ម៉ាឡេស៊ី ០-២
• ឈ្នះ ឡាវ ២-០
• ឈ្នះ ព្រុយណេ ២-០
• ឈ្នះ ទីម័រខាងកើត ២-០
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
• ឈ្នះ ហ្វីលីពីន ២-០
វគ្គផ្តាច់ព្រ័ត្រ
• ចាញ់ ម៉ាឡេស៊ី ០-២
តាមគោលការរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិគឺ ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំតំបន់អាស៊ាន ទទួលបានកៅអី ឡើងទៅជុំចុងក្រោយ ដូច្នេះ ក្រុមបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ហើយក្រុមនារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ដែលត្រូវឡើងទៅប្រកួតជុំចុងក្រោយ។
រហូតដល់ពេលនេះ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ មិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទ និងប្រទេសណាដែលទទួលធ្វើម្ចាស់ផ្ទះនៅជុំចុងក្រោយឡើយ៕