ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ-ពោធិ៍សាត់ ចូលរួមសម្របសម្រួលកម្មវិធីចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅស្រុកបាកាន ខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ-ពោធិ៍សាត់ ចំនួន ៧០ រូប បានចូលរួមសហការសម្របសម្រួលក្នុងកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅបរិវេណវិទ្យាល័យ-បឋមសិក្សាព្រះម្លូរ ស្ថិតនៅភូមិព្រះម្លូរ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់៕

 

#អមត #AMT #ពោធិ៍សាត់