ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំតម្រង់ទិសជូនដល់និស្សិតជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ ដែលជាកូនចៅកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ

រាជធានីភ្នំពេញ — នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានរៀបចំពិធីសំណេះសំណាល និងតម្រង់ទិស «ស្ដីពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនជ័យលាភីជំនាន់ថ្មី ឆ្នាំសិក្សា២០២៦-២០២៧ ដែលជាកូនចៅវីរយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ។ ការផ្ដល់អាហារូបករណ៍ពេញលេញនេះ គឺតាមរយៈមហាករុណាធិគុណ និងចក្ខុវិស័យអប់រំបរិយាបន្នដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងការតបស្នងសងគុណចំពោះវីរភាពគ្រួសារកងកម្លាំងប្រដាប់អាវុធ និងការបើកទ្វារឧត្តមសិក្សាជូនយុវជនគ្រប់ជាន់ថ្នាក់។

ការបំពាក់សម្បទាបញ្ញានាពេលនេះ គឺជាកាតាលីករស្នូលក្នុងការឆ្លើយតបទៅនឹងសម័យកាលបច្ចេកវិទ្យា ដើម្បីប្រែក្លាយកូនចៅកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ឱ្យក្លាយជា «មូលធនមនុស្ស» មានសមត្ថភាពខ្ពស់ ភាពធន់ និងគុណធម៌ ក្នុងការបន្តវេនការពារ និងអភិវឌ្ឍជាតិប្រកបដោយចីរភាព៕

 

#អមត #AMT