ក្រុមការងារត្រួតពិនិត្យពិសេស បានចុះឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិសេស បានដឹកនាំក្រុមការងារ ចុះឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ គ.មលេខ៣៤៩+២០០​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៦គ្រឿង​ មានបិទឡូហ្គោ​ DN, SS, ក្នុងនោះផ្ទុកលេីសទម្ងន់កម្រិតកំណត់​ចំនួន​ ៥គ្រឿង​ ដោយលេីសទម្ងន់កម្រិតអនុញ្ញាតចន្លោះពី១០តោនដល់៣២តោន​ គិតជាភាគរយ​ចន្លោះពី៣៣% ដល់ ៨០%។