ក្រសួងអប់រំ រៀបចំ យុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ»

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអញ្ជើញចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក លោកស្រីជាបុគ្គលិកអប់រំ សាស្ត្រាចារ្យ យុវជនស្ម័គ្រចិត្ត និងនិស្សិត។

កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុម ក្នុងគោលបំណងបង្កើតជាវេទិកាជូនសាធារណជន និងការបង្ហាញនូវក្ដីនឹករលឹក ព្រមទាំងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ដែលបាននិងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត។ ក្នុងឱកាសនេះដែរ សាកលវិទ្យាល័យជាតិគ្រប់គ្រងបាននាំមកនូវក្រមាចំនួន ៥០០ក្រមា និងបណ្ណជូនពរចំនួន ៥០០បណ្ណ ដែលមានការចូលរួមពីគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក លោកស្រីជាបុគ្គលិកអប់រំ សាស្ត្រាចារ្យ យុវជនស្ម័គ្រចិត្ត និងនិស្សិត៕