“ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំទ្វេភាគី ជាមួយនិងសាធារណរដ្ឋឥណ្ឌូនេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី”
ទីក្រុងគូឡាឡាំពួ៖ នាព្រឹកថ្ងៃពុធទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី។
ក្នុងជំនួបនេះ ភាគីទាំងពីរបានរំលឹក និងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០២៤ លើវិស័យអាទិភាពចំនួន៤ រួមមាន៖ សេវាសុខាភិបាល, ភាពធន់ផ្នែកសុខាភិបាល (ការឆ្លើយតបគ្រាអាសន្ន សន្តិសុខឱសថ និងបរិក្ខារវេជ្ជសាស្ត្រ), ធនធានមនុស្ស, និងបច្ចេកវិទ្យាសុខាភិបាល (ឌីជីថល និងជីវបច្ចេកវិទ្យា)។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក៏បានស្នើឱ្យឥណ្ឌូនេស៊ីជួយបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលកម្ពុជា តាមរយៈអាហារូបករណ៍ ផ្តល់ការចុះកម្មសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង។
កិច្ចប្រជុំបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសុខភាពប្រជាជន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ៕



