ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំវេទិកាកុមារ និ ង អ្នកធ្វើគោលនយោបាយ ក្រោមប្រធានបទ ”“បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព”

ថ្លែងក្នុងឱកាសបើក វេទិកាកុមារ និ ង អ្នកធ្វើគោលនយោបាយ ក្រោមប្រធានបទ ”“បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព” លោកជំទាវ ខៀវ បូរី រដ្ឋលេខា ធិការ ក្រសួង ស.អ.យ. និងជាអនុប្រធាន ក.ជ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាពនានា និងពង្រឹងយន្តការកិច្ចការពារកុមារប្រទាក់ក្រឡាជាពហុវិស័យនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់ និងឆ្លើ យ តបគ្រោះមហន្តរាយ ភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ និងការធ្វើចំណាកស្រុក។

បន្ទាប់ពីស្តាប់របាយការណ៏របស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ ក.ជ.ក លោកជំទាវ ខៀវ បូរី បានគូសបញ្ជាក់អំពី គោលបំណងសំខាន់ៗនៃវេទិកានេះគឺ៖

១.ផ្តល់ឱកាសឱ្យកុមារ និងអ្នកធ្វើគោលនយោបាយបានលើកឡើងនូវកង្វល់ និងបញ្ហាប្រឈម អំពើហិង្សាលើកុមារគ្រប់ទម្រង់នៅកម្ពុជា និងកំណត់នូវទិសដៅរួមគ្នាស្របតាម SDG SDG ២០៣០។

២. លើកកម្ពស់ប្រសិទ្ធភាពនៃការចូលរបស់កុមារស្មើភាពគ្នាទាំងនៅថ្នាក់ជាតិ និងគ្រប់កម្រិត។

ក្នុងនោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកថា”កុមារជាទំពាំងស្នងឫស្សី” និង “កុមារជា សសរទ្រូង សម្រាប់ប្រទេសជាតិ” និងបានចាត់ទុកអំពើហិង្សាលើកុមារជាការងារអាទិភាពមួយដែលគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសង្គមស៊ីវិលត្រូវចូលរួមអនុវត្តក្នុងការទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព និងជាការឆ្លើយតបទៅនឹងអនុសញ្ញាអន្តរជាតិជាច្រើន ជាអាទិ៍ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាពនានា និងពង្រឹងយន្តការកិច្ចការពារកុមារប្រទាក់ក្រឡាជាពហុវិស័យនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់ និងឆ្លើ យ តបគ្រោះមហន្តរាយ ភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ និងការធ្វើចំណាកស្រុក។

លោកជំទាវ រដ្ឋលេខា ធិការ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងបរិបទខាលើ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាអំពើហិង្សាលើកុមារឆ្លើយតប ទៅ នឹងបរិបទខាលើ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាអំពើហិង្សាលើកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ដែលមានគោលបំណង ដើម្បីកំណត់អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងគោលការណ៍ទូទៅនីតិវិធី និងយន្តការក្នុង គោល បំណង ការ ពារ និង អនុវត្តសិទ្ធិកុមារនៅក្នុងវិស័យឯកជននិងសាធារណៈ។

សូមជម្រាបជូនថា វេទិកាកុមារ និ ង អ្នកធ្វើគោលនយោបាយ ក្រោមប្រធានបទ ”“បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព” មានវាគ្មិនតំណាងមកពី៖ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួង ស.អ.យ, ក្រសួងសុខាភិបាល, ក្រសួងប្រៃ សណីយ៍និងទូរគមនាគមន៍, ក្រសួងមហាផ្ទៃ និង ក្រសួងយុត្តិធម៌ ដែលរៀបចំឡើងនៅ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ។