ក្រសួងមហាផ្ទៃប្រទេសអារ៉ាប៊ីសាអូឌីតបើកបង្ហាញក្បួនដង្ហែវិស័យសន្តិសុខ Hajj ប្រចាំឆ្នាំរបស់ខ្លួនក្នុងចេតនាបង្អួតពីសមត្ថភាពពិតដើម្បីការពារ និងប្រឆាំងភេរវកម្ម

ក្រសួងមហាផ្ទៃរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានបើកដំណើរការក្បួនដង្ហែសន្តិសុខ Hajj ប្រចាំឆ្នាំរបស់ខ្លួន មុនរដូវកាលធម្មយាត្រាមកដល់ ក្នុងចេតនាបង្ហាញពីសមត្ថភាពឆ្លើយតបរបស់ប៉ូលីស និងគ្រាអាសន្នផងដែរ សម្រាប់រូបភាពបាតុកម្មទ្រង់ទ្រាយធំនានា។ ក្បួនដង្ហែនេះមានកងកម្លាំងសន្តិសុខអារ៉ាប៊ីសាអូឌីតជាច្រើនផ្នែក រួមទាំងអង្គភាពប៉ូលីសពិសេស ក្រុមការពារជនស៊ីវិល ប៉ូលីសចរាចរណ៍ ឆ្មាំព្រំដែន និងអ្នកឆ្លើយតបផ្នែកវេជ្ជសាស្រ្តបន្ទាន់ ហើយក៏មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺព្រះអង្គម្ចាស់ Abdulaziz bin Saud bin Naif ។ ឧទ្ធម្ភាគចក្របានហោះពីលើទិដ្ឋភាពក្បួន ខណៈដែលរថពាសដែក អង្គភាពឆ្លើយតបរហ័ស និងក្រុមគ្រប់គ្រងហ្វូងមនុស្សបានធ្វើដំណើរឆ្លងកាត់ទីលានតាំងពិព័រណ៍នោះ។ ក្រុមបង្ក្រាបបាតុកម្មរួមមានការក្លែងធ្វើជាអ្នកជម្លៀសមនុស្សចេញក្នុងគ្រាអាសន្ន ប្រតិបត្តិការពន្លត់អគ្គីភ័យ ការគ្រប់គ្រងហ្វូងមនុស្ស និងការឆ្លើយតបប្រឆាំងភេរវកម្ម ដែលឆ្លុះបញ្ចាំងពីបញ្ហាប្រឈមផ្នែកសន្តិសុខ និងភស្តុភារជាច្រើនទៀតដែលទាក់ទងនឹងធម្មយាត្រា។ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានពង្រីកការប្រើប្រាស់បច្ចេកវិទ្យា និងអង្គភាពឯកទេសអំឡុងពេលនៃប្រតិបត្តិការ Hajj ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែរីកចម្រើនដើម្បីកែលម្អការរក្សាសុវត្ថិភាព និងការសម្របសម្រួលអំឡុងពេលព្រឹត្តិការណ៍នានាកើតឡើង៕

សម្រួលអត្ថបទ៖ សុផារិន្ទ