ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា៖ រដ្ឋាភិបាលខ្លួនកំពុងវាយតម្លៃចំពោះសំណើសុំរបស់ភាគីអាម៉េរិកដែលចង់ចរចារលើបញ្ហាពន្ធគយ ក្រោយពីភាគីទាំងពីរតម្លើងសាច់ដុំដាក់គ្នាទៅវិញទៅមក

ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃសុក្រនេះថាទីក្រុងប៉េកាំងកំពុងវាយតម្លៃខ្ពស់នូវវិធីសាស្រ្តជាច្រើនដែលស្នើដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយគ្នា។ ក្នុងនោះដែរទូរទស្សន៍រដ្ឋ CCTV បានផ្សព្វផ្សាយសេចក្តីប្រកាសនេះ ដោយអានយ៉ាងលម្អិតថា យោងតាមសេចក្តីថ្លែងការណ៍បានរំលឹកឡើងវិញនូវគោលជំហររបស់ប្រទេសចិនថា ខ្លួនបានបើកចំហសម្រាប់កិច្ចពិភាក្សា ប៉ុន្តែទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងជាមួយសង្រ្គាមពាណិជ្ជកម្មនោះដែរប្រសិនបើចាំបាច់។ យើងសេចក្តីថ្លែងការណ៍បាននិយាយទៀតថា “សង្គ្រាមពន្ធគយ និងសង្រ្គាមពាណិជ្ជកម្មគឺបានផ្តួចផ្តើមឡើងដោយឯកតោភាគីគឺសហរដ្ឋអាមេរិក ដូច្នេះប្រសិនបើភាគីអាមេរិកចង់ពិភាក្សា ពួកគេគួរតែបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនឯងជាមុនសិន ហើយចិនត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការលើបញ្ហានានាដូចជាការកែតម្រូវការអនុវត្តច្បាប់ពន្ធគយខុសគ្នា និងលុបចោលការតម្លើងពន្ធគយដោយឯកតោភាគីនោះ” ។ សេចក្តីថ្លែងការណ៍នោះគឺបានដកស្រង់ចេញពីសម្តីអ្នកនាំពាក្យក្រសួងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយលោកបាននិយាយថាទីក្រុងប៉េកាំងបានកំណត់នូវសេចក្តីថ្លែងការណ៍ផ្សេងៗទៀតរបស់មន្ត្រីជាន់ខ្ពស់ចំពោះសហរដ្ឋអាមេរិកដែរ ដែលបង្ហាញពីឆន្ទៈក្នុងការចរចាលើពន្ធគយដែរ។ ទន្ទឹមនឹងនោះថ្មីៗនេះសហរដ្ឋអាមេរិកបានផ្តួចផ្តើមគំនិតក្នុងការបញ្ជូនព័ត៌មានទៅកាន់ភាគីចិនក្នុងឱកាសជាច្រើនទៀតតាមរយៈភាគីពាក់ព័ន្ធ ដោយចិនសង្ឃឹមថានឹងអាចពិភាក្សាគ្នាជាមួយភាគីចិនបានឆាប់រហ័ស។ ចំពោះបញ្ហានេះដែរ ភាគីចិនកំពុងស្ថិតក្នុងការវាយតម្លៃ។ ហើយទីក្រុងប៉េកាំងបានឆ្លើយតបទៅនឹងកាន់វិធានការដំឡើងពន្ធរបស់លោក Trump លើការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិកបានឡើងដល់កម្រិតខ្ពស់រហូតដល់ ១២៥% ។ ពួកគេក៏បានរឹតបន្តឹងបន្ថែមនូវការនាំចេញទៅកាន់សហរដ្ឋអាមេរិកដែរ នូវសារធាតុរ៉ែសំខាន់ៗជាច្រើន ដូចជាមានយុទ្ធសាស្ត្រមួយចំនួននិងបានបញ្ឈប់ការនាំចូលផលិតផលកសិកម្មជាច្រើនរបស់សហរដ្ឋអាមេរិកថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ