ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតចក្រភពអង់គ្លេសបានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស (Joint Trade and Investment Forum – JTIF) លើកទី៣ នៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស (Joint Trade and Investment Forum – JTIF) លើកទី៣ ក្រោមមូលបទ “ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល” ដែលមានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័ន សភាពាណិជ្ជកម្ម សមាគមន៍ និងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរជាច្រើនរូប។
ក្នុងវេទិកានេះ ក៏មានការរៀបចំជាកិច្ចពិភាក្សាចំនួន ២ រួមមាន៖ ១. កិច្ចពិភាក្សា ស្តីពី ភាពជោគជ័យនៃពាណិជ្ជកម្ម៖ បរិវត្តកម្មកាលានុវត្តភាពទៅជាសមិទ្ធិផលពាណិជ្ជកម្ម ដែលផ្តោតសំខាន់លើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ការកាត់បន្ថយហានិភ័យអាជីវកម្ម និងការពង្រីងធុរកិច្ចនៅក្នុងវិស័យសក្តានុពល ដែលអ្នកចូលរួមនឹងទទួលបានការយល់ដឹងអំពីតម្រូវការទីផ្សារ និងសារៈសំខាន់នៃភាពជាដៃគូ ដែលជួយជំរុញឲ្យទទួលបានសមិទ្ធិផលពាណិជ្ជកម្ម វិនិយោគជាក់ស្តែង។ និង ២.កិច្ចពិភាក្សា ស្ដីពី ចលករជំរុញពាណិជ្ជកម្ម៖ ការជំនះឧបសគ្គ និងកត្តាជំរុញ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រពង្រឹងស្តង់ដារអនុលោមភាព ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គយ និងភស្តុភារកម្ម ដែលគាំទ្រដោយបរិយាកាសធុរកិច្ចអំណោយផល។
សូមគូសបញ្ជាក់ផងដែរថា ក្នុងវេទិកានេះ មានការរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនឯកជនកម្ពុជា និងចក្រភពអង់គ្លេស និងមានការរៀបចំកិច្ចពិភាក្សារវាងតំណាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរ ដើម្បីតាមដានវឌ្ឍនភាពការងារក្រោមក្របខណ្ឌវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា (JTIF) និងកំណត់ទិសដៅការងារបន្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការពង្រឹងភាពជាដៃគូររវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។
– – –
The Ministry of Commerce of Cambodia and British Embassy in Cambodia held the 3rd Cambodia-UK Joint Trade and Investment Forum (JTIF) in Phnom Penh.
…
(Phnom Penh): On the afternoon of Thursday, 29 January 2025, at PH Grand Hall in Phnom Penh, Her Excellency CHAM Nimul, Minister of Commerce of the Kingdom of Cambodia and His Excellency Dominic Williams, British Ambassador to Cambodia, co-chaired the 3rd Cambodia-UK Joint Trade and Investment Forum (JTIF) under the theme “Progressive Partnerships in a Shifting Global Landscape: A Cambodia–UK Perspective”. The forum was attended by representatives from relevant line ministries, chambers of commerce, associations, and private companies of both countries.
The forum also featured two panel discussions, including:
– Panel Discussion 1: Championing Business Stories—Turning Opportunity into Commercial Outcomes; focusing on addressing financial challenges, reducing business risks, and expanding businesses in high-potential sectors. Participants will gain insights into market requirements and the importance of partnerships that help drive tangible trade and investment outcomes.
– Panel Discussion 2: Making Trade Happen: Addressing Barriers and Enablers; focusing on strategies to strengthen compliance standards in finance, trade, customs, and logistics, supported by a favorable business environment.
The preparation of the exhibition was defined to showcase products and services of private companies from Cambodia and the United Kingdom. In addition, panel discussions were convened between government representatives and private sector stakeholders from both countries to review progress under the JTIF framework and to outline future directions for enhancing trade and investment cooperation, with particular emphasis on strengthening partnerships between the private sectors of the two countries.
…
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266



