ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បើកសន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឆ្នាំ២០២៥

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បើកសន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឆ្នាំ២០២៥

_____

 ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងឯកឧត្តម Igor Diresmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គលឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ការកសាងមូលដ្ឋានគ្រឹះសម្រាប់កិច្ចការពារទិន្នន័យបុគ្គលនៅកម្ពុជា៖ ការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសក្នុងតំបន់និងសកល” ដោយមានការ ចូលរួមពី  តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត តំណាងវិស័យឯកជន សមាគមពាណិជ្ជកម្ម អ្នកវិជ្ជាជីវៈសេរី អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំស្រាវជ្រាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ១៧០នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា សន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅថ្ងៃនេះ គឺជាចំណែកមួយនៃដំណើរការបរិវត្តឌីជីថលរបស់កម្ពុជា សំដៅរួមគ្នាកសាងនិងពង្រឹងភាពជឿជាក់ សុវត្ថិភាព និងគណនេយ្យភាពក្នុងសង្គមឌីជីថល ព្រមទាំងជាការប្តេជ្ញាចិត្តកសាងភាពជឿជាក់នៃការចាប់យកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ 

 ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការទទួលខុសត្រូវនិងរួមគ្នាការកសាងវប្បធម៌ការពារទិន្នន័យបុគ្គល ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន សេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញដល់ពាណិជ្ជកម្មអន្តរជាតិស្របតាមគោលការណ៍ពហុនិយម។

ឯកឧត្តម IGO DRIESMANS ឯកអគ្គរាជទួតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើង ការការពារទិន្ន័យគឺវានាំមកនូវទំនុកចិត្ត អាចបង្ហាញបានថា កម្ពុជាគឺជាដៃគូដែលអាចជឿទុកចិត្ត ជាកន្លែងសំរាប់នវានុវត្តន៍ សំរាប់ការអភិវឌ្ឍន៍ជំនាញជាដើម ។ហើយសំរាប់អ្នកប្រើប្រាស់វិញគឺគេទុកចិត្ត គេដឹងថាទិន្ន័យប្រើប្រាស់ផ្ទាល់ខ្លួន ត្រូវបានរក្សាទុកប្រកបដោយការទទួលខុសត្រូវ ប្រកបដោយសុវត្តិភាព ដោយការការពារ ដោយភាពរឹងមាំ ។

ឯកឧត្តម STEFAN MESSERER ឯកអគ្គរាជទួតសហភាពសហរដ្ឋអាល្លឺម៉ងប្រចាំនៅកម្ពុជាបានលើកឡើងដែរថា ការការពារទិន្ន័យបុគ្គលមិនត្រឹមតែជាច្បាប់ប៉ុណ្ណោះទេ ក៏ប៉ុន្តែជាមូលដ្ឋានគ្រឹះសំរាប់ធនាទំនុកចិត្តរបស់ប្រជាពលរដ្ឋ ផ្តល់លទ្ធភាព ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាពិសេសនោះពាណិជ្ជកម្មឆ្លងដែន។ ប្រទេសអាល្លឺម៉ងគឺមានភាពជាដៃគូរជាយូរណាស់មកហើយ ជាមួយកម្ពុជា ចាប់ពីវិស័យអភិបាលកិច្ច ជំនាញបច្ចេកទេស ការអភិវឌ្ឍន៍ប្រកបដោយចេរភាពតាម ដែលតាមរយៈគម្រោងនេះ និងមានការពង្រីកកិច្ចសហប្រតិបត្តិការនេះទៅវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចចជាការការពារអ្នកប្រើប្រាស់ ទិន្ន័យបុគ្គល ក៏ដូជាជំរុញការនាំចេញ ដែលមានសារៈសំខាន់សំរាប់ការអភិវឌ្ឍន៍រយៈពេលវែងនៅកម្ពុជា៕